ជិះ​ម៉ូតូ​ទៅបុក​ខឿន​ស្ពាន​អាកាស​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

513
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​រួម​ដំណើរ​និង​ម្នាក់ទៀត​បើក​ម៉ូតូ​ចុះ​ពីលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅបុក​ខឿន​ស្ពាន​រងរបួស​ធ្ងន់​ម្នាក់​និង​ម្នាក់ទៀត​បាន​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​។​ហេតុការណ៍​បានកើត​ឡើង​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២៧១​ចំណុច​គល់ស្ពាន​ស្ទឹងមានជ័យ​ខណ្ឌទួលគោក​កាលពី​ទាបភ្លឺ​ចូល​ថ្ងៃទី​៣១​ខែសីហា​ឆ្នាំ​២០១៨​។​

​សាក្សី​បានឱ្យដឹងថា​ជនរងគ្រោះ​ដែល​បាន​ស្លាប់​អ្នកបើក​ម៉ូតូ​មានឈ្មោះ​ភិន​សុវណ្ណ​ឧ​ត្ត​ម​អាយុ​ជាង​២០​ឆ្នាំ​រស់នៅ​ក្រុង​ដូន​កែវ​ខេត្តតាកែវ​និង​អ្នក​អង្គុយ​ខាងក្រោយ​រងរបួស​ធ្ងន់​កំពង់​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​។​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​រួម​ដំណើរ​និង​ម្នាក់ទៀត​ជិៈ​ម៉ូតូ​ទ្រី​ម​សង់ ស៊េរី​២០១៧ ព​ណ័​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1.GN3555 ។​

​សព​ជនរងគ្រោះ​ត្រូវបាន មន្ទី​ពេទ្យ​លោកសង្ឃ​ដំកល់ទុក​នៅ​សាល​សព​ក្នុង​មន្ទី​ពេទ្យ ហើយ​ឲ្យ​សមត្ថកិច្ច​ទាក់ទង​ទៅ​ក្រុមគ្រួសារ​មក​យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​

​ជិះ​ម៉ូតូ​ទៅបុក​ខឿន​ស្ពាន​អាកាស​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

#