ជិះ​ម៉ូតូ​ទៅ​គៀ​គោយន្ត​របួសធ្ងន់​ម្នាក់​ស្រាល​ម្នាក់​

642
ចែករម្លែក

​ដោយ:​ពស​/​ពោ​ធិ៍​សាត់ ៖ បុរស់​ម្នាក់​បាន​រងរ​បួស​ធ្ងន់​និង​ម្នាក់ទៀត​រងរបួស​ស្រាល​ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ពួកគេ​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​គៀ​គោយន្ត​កន្ត្រៃ​សន្តោង​រ៉ឺម៉ក ​បើក​ក្នុង​ទឹ​សដៅ​ផ្ទុយគ្នា​។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើតឡើង​កាលពី​ម៉ោង​៧​យប់​ថ្ងៃទី​៧​ ខែវិច្ឆិកា ​ឆ្នាំ​២០១៨​ នៅលើ​ផ្លូវ​គ្រួស​ក្រហម​ស្ថិត​ក្នុងភូមិ​ត្រាំ​សេះ​ ឃុំ​បឹង​បត់​កណ្តោល​ ស្រុក​បាកាន​។​

នគរបាលស្រុក​បាកាន​បានឲ្យដឹងថា ជនរ​ងក​គ្រោះ​ជិះ​ម៉ូតូ​ហុងដាឌ្រីម ​ស៊េរី២០១០ ​ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​1C.2278 ​ពោធិ៍សាត់​បើកបរ​ដោយ​ឈ្មោះ​ មោង ​ប​ណ្ឌិ​ត ​ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ ​រស់នៅ​ភូមិ​ប៉ោ​ឡោ​ ឃុំ​មេទឹក ​រងរបួស​ធ្ងន់​បាក់ជើង​ឆ្វេង​និង​បាក់ដៃ​ស្តាំ​និង​អ្នករួមដំណើរ​មានឈ្មោះ​ ទី​ សីហា​ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​អង្គា​ញ់ ​ឃុំ​មេទឹក​រងរបួស​ស្រាល​។ ​ម៉ូតូ​បើក​ក្នុ​ទឹ​សដៅ​ពី​ជើង​ទៅ​ត្បូង​។ ​ពេលមកដល់​ចំណុច​កើ​ត​ហេតុ​បាន​គៀ​គោយន្ត​កន្ត្រៃ​សន្តោង​រ៉ឺ​ម៉ក ​ដឹក​មនុស្ស​ទៅ​បុណ្យកឋិន​នៅ​វត្ត​ភូមិ​អូរ ​បើក​ក្នុង​ទឹ​សដៅ​ពី​ត្បូង​ទៅ​ជើង​។​

អ្នករងរបួស​ធ្ងន់​បា​នប​ញ្ជួ​ន​ទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ។ ​ឯ​វត្ថុតាង​ម៉ូតូ​និង​គោយន្ត​បាន​យកមក​រក្សាទុក ​នៅ​អធិការនគរបាល​ស្រុក​បាកាន ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​B/