ជិះ​ម៉ូតូ​បញ្ច្រាស​ឆ្លងផ្លូវ​បុក​គ្នា​ដួល​លើផ្លូវ រថយន្ត​មកពី​ក្រោយ​ជាន់​ហ្វ្រាំង​ខ្លាច​កិន រថយន្ត​មកពី​ក្រោយ​មួយគ្រឿង​ទៀត​បុក​ជុង​ដែក​របួស​ធ្ងន់ធ្ងរ​ព្រូ​ម្នាក់​

149
ចែករម្លែក

ដោយ:សម្បត្តិ​/ភ្នំពេញ ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​គួរឱ្យរ​ន្ឋ​ត់​មួយ បណ្តាលឱ្យ​យុវជន​ម្នាក់​ដែលជា​ព្រូឡាន បាន​រងរបួស​ធ្ងន់ធ្ង​រ ផុស​ឆ្អឹង​មុខ​និង​ដាច់រយះ​មាត់​គួរ​អាសូរ ដោយ​បុរស​ម្នាក់​ជិះ​ម៉ូតូ​បញ្ច្រាស​ផ្លូវ​ឆ្លងថ្នល់់ បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​ដួល​ទៅនឹង​ថ្នល់ ហើយ​រថយន្ត​ដឹក​ដែក​ជាន់​ហ្វ្រាំង​ជាប់​ខ្លាច​កិន​មនុស្ស និង​ត្រូវ​រថយន្ត​ដឹក​ម៉ូតូ​មកពី​ក្រោយ​បុក​ពេញទំហឹង ។ ហេតុការណ៍​នេះ​បានកើត​ឡើង​នា​វេលា​ម៉ោង​៩​នឹង​៣០​នាទី​ព្រឹក ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងលិច​សួន​ឧស្សាហ៍កម្ម​វឌ្ឍនៈ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

ប្រភពព័ត៌មាន​ពី​បុរស​ជា​ម្ចាស់​ឡាន​ដឹក​ដែក​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គាត់​បាន​បើករថយន្ត​ដឹក​ដែក​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ទិសដៅ​ពី​លិចទៅ​កើត​ស្របគ្នា​ជាមួយ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ សេរី​ឆ្នាំ​២០១១ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AU-7539 ខ​ណះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​គុប​ជ្រុង ពណ៍​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1CM-3949 ជិះ​មក​បញ្ច្រាស​ផ្លូវ​និង​ឆ្លងថ្នល់ បុក​ជាមួយ​ម៉ូតូ​ហុងដា​ឌ្រី​ម បណ្តាលអោយ​ដួល​ទៅនឹង​ថ្នល់ ដោយ​ខ្លាច​កិន​មនុស្ស​ដែល​កំពុង​ដួល​នៅខាងមុខ គាត់​ក៏បាន​ជាន់​ហ្វ្រាំង​ឡាន​ជាប់ ។

ភ្លាមនោះ​ក៏មាន​រថយន្ត​កូ​រ៉​ដឹក​ម៉ូតូ​ហុក​ដា​បានមក​បុក​ពីក្រោយ​ពេញទំហឹង បណ្តាលអោយ​ព្រូឡាន​ម្នាក់​ជុង​នឹង​ដែក​នៅ​កន្ទុយ​ឡាន​ផុស​ឆ្អឹង​មុខ និង​ដាច់រយះ​មាត់​គួរអោយរ​ន្ឋ​ត់ ។ តៃកុង​ឡាន និង​អ្នកដំណើរ​បាន​ដឹក​ជន​រង​គ្រឿង​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​ដែល​នៅក្បែរ ប៉ុន្តែ​ដោយ​សភាព​ជនរងគ្រោះ​ធ្ងន់ធ្ងរ​ពេក​ទៅ​ដឹកបញ្ជូន​ទៅ​បន្ត​នៅ​មន្ទីរពេទ្យ​រដ្ឋ ។​

ក្រោយមក​ភាគី​ម៉ូតូ​នឹង​ម៉ូតូ​បាន​សម្របសម្រួល​គ្នា​ទៅ​បាត់​រៀងខ្លួន ចំណែក​រថយន្ត​ទាំង​២​គ្រឿង​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ​៕B/