ជិះ​ម៉ូតូ​បុក​គោយន្ត​ដឹកឈើ​ពីក្រោយ​បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​នៅ​ស្រុក​ឱ​រ៉ា​ល់​

661
ចែករម្លែក

ដោយ​:​សុខ​សុ​ភ័​ណ្ឌ​/កំពង់ស្ពឺ​ ៖​ គ្រោះថ្នាក់​ចរាចរ​ដោយ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​គោយន្ត​ដឹកឈើ​ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤៤​ចន្លោះ​គីឡូម៉ែត្រ​៦៩.៧០ ​ស្ថិតក្នុង​ភូមិ​ចាន់​ពីង ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​៨ ​ខែមករា ​ឆ្នាំ​២០១៩​។​

មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​ នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​គោយន្ត​មួយគ្រឿង​ម៉ាក​KUBOTA RT140 ពណ៌​ក្រហម​ដឹកឈើ​អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​បើកបរ​ពី​លិចទៅ​កើត​។ លុះ​បើក​មកដល់​ចំណុច​ខាងលើ​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រីម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ ម៉ៅ ម៉ាប់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​រស់នៅ​ភូមិ​កុមា​រមាស ឃុំ​អម​លាំង ស្រុក​ថ្ពង​ដែល​បើកបរ​ក្នុងទិសដៅ​ស្របគ្នា​ជ្រុល​ល្បឿន ​ទៅបុក​គោយន្ត​ចំ​ពីក្រោយ​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់់​។​


​ប្រភព​បន្តថា ​ក្រោយពី​កើតហេតុ​អ្នកបើក​គោយន្ត​បាន​រត់​គេចខ្លួនបាត់​។ ​អ្នករងរបួស​ត្រូវបាន​សាច់ញាតិ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ។ ចំណែក​វត្ថុ​តាង​ខាងលើ​ត្រូវបាន​នគរបាល​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​B/