ជិះ​ម៉ូតូ​បុក​គោយន្ត​ពីក្រោយ​បណ្តាល​ឲ្យ​ស្លាប់ ខណៈ​ប​ញ្ចូ​ន​ដល់​មន្ទីរពេទ្យ​

420
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ​
​កំពង់ស្ពឺ​:
គ្រោះថ្នាក់​ចរាចរណ៍​ដោយ​បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​គោយន្ត​ពីក្រោយ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់ ខណៈ​ប​ញ្ចូ​ន​ដល់​មន្ទីរពេទ្យ​។ ហេតុការណ៍​នេះ កើតឡើង​នៅលើ​ផ្លូវលំ ត្រង់ចំណុច​ភូមិ​ផ្តៅ​ពេន ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​យប់​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ​១២៥ សេរី​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1F 2617 បើកបរ​ដោយ​ឈ្មោះ សុខ ធី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ទឹកល្អក់ ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង​។ បើកបរ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន លុះ​បើក​មកដល់​ចំណុច​ខាង លើ​បាន​ជ្រុល​ទៅបុក​គោយន្ត មួយគ្រឿង​ម៉ាក​គូ​បូ​តា ពណ៌​ក្រហម សណ្តោង​កន្ទុយ​រ៉ឺម៉ក អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​(​រត់គេចខ្លួន​បាត់​) ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​

​ប្រភព​បន្តថា ក្រោយពី​កើតហេតុ​អ្នករងរបួស​ត្រូវបាន​សាច់ញាតិ​បញ្ជូនទៅ​មន្ទីរពេទ្យ ហើយ​បាន​ដាច់ខ្យល់​ស្លាប់​តែម្តង​។ ចំពោះ​វត្ថុតាង ទាំង​២​គ្រឿង​បាន​យកមក​រក្សាទុក​នៅ​ប៉ុស្តិ​នគរ បាល​រដ្ឋបាល​តាំង​ក្រូច រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕ ល​

#