ជិះ​ម៉ូតូ​បុក​គោយន្ត​ពីក្រោយ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​ស្រុក​សំរោង​ទង​

351
ចែករម្លែក

ដោយ​:សុខ​សុ​ភ័​ណ្ឌ​/កំពង់ស្ពឺ ​៖ ​គ្រោះថ្នាក់​ចរាចរ​ដោយ​ជិះ​ម៉ូតូ​បុក​គោយន្ត​ពីក្រោយ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅលើ​ផ្លូវជាតិ​លេខ​៤៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​១២.១៣​ស្ថិតក្នុង​ភូមិ​បៀត​សូ​ ឃុំ​ខ្ទុំ​ក្រាំង​ ស្រុក​សំរោង​ទង ​ខេត្តកំពង់ស្ពឺ​ កាលពី​យប់​ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។​

មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​ នៅ​មុនពេល​កើតហេតុ​គេ​ឃើញ ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​សេ​១២៥ សេរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ១FG.៩២៣១​បើកបរ​ដោយ​ឈ្មោះ បែក សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​តា​សាល ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង​បើកបរ​ពី​កើ​តទៅ​លិច​។ លុះ​បើកមកដល់​ចំណុច​ខាងលើ​បាន​ជ្រុល​ទៅបុក​គោយន្ត​មួយគ្រឿង ម៉ាក​គូ​បូ​តា ពណ៌​ក្រហម សណ្តោង​រ៉ឺម៉ក អ្នកបើកបរ មិន​ស្គាល់ឈ្មោះ ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​ចំ​ពីក្រោយ​ពេញទំហឹង ​បណ្តាល​ឲ្យ​អ្នក បើក​ម៉ូតូ​ស្លាប់​នៅ​និង​កន្លែងកើតហេតុ​។​

ក្រោយពី​កើតហេតុ​អ្នកបើក​គោយន្ត​បាន​រត់គេចខ្លួន សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​។ ​ចំពោះ គោយន្តនិង​ម៉ូតូ​ត្រូវ​នគរបាល​ជំនាញ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​B/