ជិះ​ម៉ូតូ​បុក​គោ​ដួល​ចំ​កណ្តាល​ថ្នល់​ត្រូវ​រថយន្ត​មកពី​ក្រោយ​កិន​ស្លាប់​គរ​លើ​គ្នា​

833
ចែករម្លែក
  • 456
    Shares

ដោយ​៖ សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​៖ គ្រោះថ្នាក់​ចរាចរណ៍​ដោយ​បុរស​ម្នាក់​ជិះ​ម៉ូតូឌុប​ព្រះសង្ឃ​ពីរ​អង្គ​ទៅ​សូត្រមន្ត​ជ្រុល​បុក​គោ​ដួល​ចំ​កណ្តាល​ថ្នល់ ត្រូវ​រថយន្ត​មកពី​ក្រោយ​កិន បណ្តាល​ឲ្យ​ស្លាប់​គរ​លើ​គ្នា​យ៉ាង​អ​ណោ​ច​អធម៌​។ ហេតុការណ៍​នេះ កើត​លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូ ម៉ែត្រ​លេខ​៣៨-៣៩ ស្ថិតក្នុង​ភូមិ​ស្លា ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១៣​ខែមេសា​ឆ្នាំ​២០១៩​។​

​តាម​សម្តី​សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ពួកគាត់​ឃើញ ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1G 1686 បើកបរ​ដោយ​ឈ្មោះ ទូច កុយ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ រស់នៅ​ភូមិ​អង្គ​ទន្លាប់ ឃុំ​សំ​រោងទង ស្រុក​សំរោង​ទង ឌុប​ព្រះ សង្ឃ​២​អង្គ​ពីក្រោយ ១-​ឈ្មោះ អៀង បញ្ញា ព្រះជន្ម​១៧​វស្សា ២-​ឈ្មោះ ម៉ៅ រិ​ទ្ធិ​កា ព្រះជន្ម​១៦​វស្សា ទាំងពីរ​អង្គ​គង់នៅ​វត្ត​អង្គ​ទន្លាប់​។ បើកបរ​ពី​កើ​តទៅ​លិច លុះ​បើក​មកដល់​ចំណុច​ខាង លើ​បាន​ជ្រុល​ទៅបុក​គោ​១​ក្បាល ដែល​កំពុង​ដើរ​ឆ្លងផ្លូវ​ពី​ជើង​ទៅ​ត្បូង បណ្ដាល​ឲ្យ​ដួល​នៅ​កណ្តាល​ថ្នល់ ហើយ​ត្រូវ​រថយន្ដ​មួយគ្រឿង​ម៉ាក​ស្ដា​លីង ពណ៌​សរ ពាក់​ស្លាក​លេខ​ភ្នំពេញ 3B 6398 សណ្ដោង​រឺ​ម៉ក​ដឹក​ប្រេង អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ បើកបរ​ពី​លិចទៅ​កើត កិន​ចំពាក់​កណ្តាល​ខ្លួន​បណ្ដា​យ​ឲ្យ អ្នកបើក​ម៉ូតូ និង​ព្រះសង្ឃ​ពីរ​អង្គ ស្លាប់​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង​។​

​ប្រភព​បន្តថា ក្រោយពី​កើតហេតុ អ្នកបើករថយន្ត​បាន​ចុះ​រត់​គេចខ្លួនបាត់ ចំណែក​សព​ត្រូវបាន​នគរបាល​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំពោះ​វត្ថុតាង​ទាំងពីរ​គ្រឿង បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ ល​