ដោយ: សុខសុភ័ណ្ឌ / កំពង់ស្ពឺ: គ្រោះថ្នាក់ចរាចរម៉ូតូបុកគោ បណ្តាលស្លាប់បុរសម្នាក់នៅនឹងកន្លែង ចំណុចភូមិតាំងរបងឃុំហោងសំណំស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ហេតុការណ៍នេះ កើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ៣៣និង៣៤ កាលពីយប់ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៨។
មន្ត្រីនគរបាលស្រុកឱរ៉ាល់ បានឱ្យដឹងថា នៅមុនពេលកើតគេឃើញបុរសម្នាក់ឈ្មោះ ឡោ រ៉ែន អាយុ៣០ឆ្នាំ នៅភូមិត្រាង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ជិះម៉ូតូ០១គ្រឿងម៉ាកHONDA DREAM C១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ កំពង់ស្ពឺ 1L 8613។ ជិះម្នាក់ឯងពីលិចទៅកើតលុះដល់ចំណុចខាងលើបានបុកគោមួយក្បាល ដែលរត់បញ្ច្រាសទិស បណ្ដាលឲ្យដួលបោកក្បាលលើផ្លូវស្លាប់ភ្លាមៗ នៅនឹងកន្លែង។
ប្រភពបានបន្តថា រីឯគោរត់បាត់ ហើយមន្ត្រីនគរបាលជំនាញបានប្រគល់សពជនរងគ្រោះ ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ម៉ូតូយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីស្រាវជ្រាវតាមនីតិវិធី៕ ល