ជិះ​ម៉ូតូ​បុក​ចូល​ពីមុខ​រថយន្ត​សណ្តោង ច្រាសទិស ស្លាប់​និង​របួស​២​នាក់​

402
ចែករម្លែក

ដោយ:ចាន់តូ/​ភ្នំពេញ ៖ បុរស​២​នាក់​ជា​កម្មករ​រោងចក្រ ជិះ​ម៉ូតូឌុប​គ្នា​ល្បឿន​លឿន​វ៉ា​ជែង​រថយន្ត​ខាងមុខ​ជ្រុល​ទៅបុក​ចូល​ពីមុខ​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​បើក​ច្រាសទិស ស្លាប់​ម្នាក់​ដង្ហើម​ចង្រឹត​ម្នាក់ កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០១៩ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ។​

​តាម​ប្រភព​នៅ​កន្លែង​កើត មុន​កើតហេតុម៉ូតូ​សេ​១២៥ សេរី​២០០៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ1B-2739 ជិះ​ដោយ​ជនរងគ្រោះគ្នា​២​នាក់ ល្បឿន​លឿន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ពី​លិចទៅ​កើត ដល់​ចំណុចកើតហេតុ វ៉ា​ជែង​រថយន្ត​ផ្សេង​ជា​បន្តបន្ទាប់ ចូល​គន្លង​ផ្លូវ​ម្ខាង​ទៀត ជ្រុល​ទៅបុក​ចូល​ពីមុខ​រថយន្ត សណ្តោង​រ៉ឺម៉ក ម៉ាក​ហ៊ីយ៉ាន់​ដាយ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ តាកែវ3A-1912 កំពុងបើក​ច្រាសទិស អ្នកបើកបរ​ចុះ​គេចខ្លួនបាត់​បណ្តាល​ឲ្យ​ជនរងគ្រោះ ស្លាប់​២​នាក់ ម្នាក់​ស្លាប់​នៅ​កន្លែង ម្នាក់ទៀត មិន​អស់ចិត្ត ត្រូវបាន​រថយន្ត​គ្លីនិក សុធា រិ​ទ្ធ​បែក​ចាន​ដឹក​យកទៅ​សង្គ្រោះ។​

​ហេតុការណ៍​កើតឡើង​ភ្លាមៗ សមត្ថកិច្ច​ជាច្រើន​នាក់ ចុះទៅ​អន្តរាគមន៍ ខណៈដែល​ដងផ្លូវ​ជាតិ​លេខ​៤ ត្រង់ចំណុច​ខាងលើ ងាយ​នឹង​កកស្ទះ​ចរាចរណ៍៕B/

#