ជិះ​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​នៅ​ស្រុក​ឧដុង​បណ្តាលឱ្យ​មនុស្ស​ប្រុស​ស្រី​ប្រាំ​នាក់​រង​បួស​ធ្ងន់​

1188
ចែករម្លែក

​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​យ៉ាងហោចណាស់​មនុស្ស​ប្រុស​ស្រី​ប្រាំ​នាក់​រងរបួស​ធ្ងន់​ខណៈ​ដែល​ពួកគេ​ជិះ​ម៉ូតូ​បុក​គ្នា​ពេញទំហឹង​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​ភូម​ស្តុក​អក​ឃុំ​ចាន់​សែន​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥១​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧​និង​១៨​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ស្រុក​ឧដុង្គ​បានឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ឈ្មោះ​ព​ជ្យ​រស់​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​និង​បុរស់​ម្នាក់ទៀត​រួម​ដំណើ​មិន​ស្គាល់​អត្តសញ្ញាណ​នាក់​ទាំងពីរ​រស់នៅ​ភូមិ​ក្រសាំង​ដុះ​ឡើង​ឃុំ​ក្បាលទឹក​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង​។​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក់​ហុងដា​សេ​១២៥​សេរី​២០១៦​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​កណ្តាល​1X2554​បើកបរ​ពី​ជើង​ទៅ​ត្បូង​។​

​បាន​បុក​ជា​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក់​ហុងដា​សេ​១២៥​សេរី​២០១៧​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ព្រៃវែង​1A1699​បើក​ដោយ​ឈ្មោះ​សៅ​សុខ​ឃឿន​ភេទ​ស្រី​អាយុ​២៣​ឆ្នាំ​នៅ​ភូមិ​ត្រពាំង​ផ្លុ​ង​ឃុំ​ដំណាក់​រាំង​ស្រុក​ឧដុង្គ​និង​នាក់​រួម​ដំណើរ​ស្រី​២​នាក់​ដែល​មិនទាន់​ស្គាល់​អត្តសញ្ញាណ បណ្តាលឱ្យ​រងរបួស​ធ្ងន់​ទាំង​ប្រាំ​នាក់​។​
ប្រភព​បាន​បន្តថា​ក្រោយ​កើតហេតុ​មន្ត្រី​ជំនាញ​បាន​ហៅ​រថយន្ត​ដឹង​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅឯ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ឧដុង្គ​។​ចំណែក​វត្ថុតាង​ម៉ូតូ​ទាំងពីរ​គ្រឿង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង​នៅពេល​ក្រោយ​៕S/

​ជិះ​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​នៅ​ស្រុក​ឧដុង​បណ្តាលឱ្យ​មនុស្ស​ប្រុស​ស្រី​ប្រាំ​នាក់​រង​បួស​ធ្ងន់​