ជិះ​ម៉ូតូ​បុក​រថយន្ត​ធុន​ធំ​ចត​ចោល​ពី​ពីក្រោយ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​រថយន្ត​បើក​ទៅ​បាត់​

367
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ចេញពី​ចំការ​បំណង​ទៅផ្ទះ ស្រាប់តែ​ជ្រុល​ទៅបុក​រថយន្ត​ដែល​ចត​លើ​ចិញ្ចើមផ្លូវ​ទាំង​ស្ថានភាព​ងងឹត បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អ​ណោ​ច​អធម៌ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ជិត​រោងចក្រ​ទឹកកក លើ​កំណាត់​ផ្លូវ​ព្រៃ​ស ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ (​សព​) មានឈ្មោះ រឿន សារុន ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើ​ចំការ អា​ស្រាយ​ដ្ឋា​ន ផ្ទះ​លេខ​២២៨ ផ្លូវលំ ភូមិ​ភ្នា​ត សង្កាត់ ស្ទឹងមានជ័យ
​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ទីកន្លែង​កំណើត​ឃុំ​រៀន​ថ្ម ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ បច្ចុប្បន្ន​រស់នៅក្នុង​បុរី​ពិភពថ្មី ចំការ​ដូង​។​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ធុន​ធំ​មួយគ្រឿង ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រៃ​ស ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុចកើតហេតុ ក៏បាន​ឈប់​ដោយ​មិនបាន​ដាក់​សញ្ញា​និង​ភ្លើង​នោះទេ ថែមទាំង​ទីតាំង​មាន​ស្ថានភាព​ងងឹត​ទៀតផង​នោះ ស្រាប់តែ​ជនរងគ្រោះ​ជិះ​ម៉ូតូ សង់​ប៊ិច ស៊េរី​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BF 6779 ជិះ​តាម​បណ្តោយ​ផ្លូវ​ព្រៃ​ស​ទឹ​សដៅ​លិចទៅ​កើត​ស្រប ទឹ​ស​គ្នា មិន​ប្រយ័ត្ន​មើលមិនឃើញ​ក៏​បុក ចំ​ពី​ខាងក្រោយ​បណ្តាល​ឲ្យ​បែក​មួកសុវត្ថិភាព​រប​ស់គា​ត់ បាក់ក និង​ស្លាប់​តែម្តង​។ តៃកុង​រថយន្ត​មើល​សភាព​មិន​ស្រួល បាន​បើករថយន្ត​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​។ ចំណែក​ម៉ូតូ​របស់​ជនរងគ្រោះរ​ង​ការខូចខាត​ផ្នែក​ខាងមុខ កំពិត​កន្ត្រក និង​បែក​ចង្កៀង​មុខ​យ៉ា​ដំណំ​។ មួយសន្ទុះ​ក្រោយមក ក៏មាន​ប្អូនស្រី​ព្រមទាំង​សាចញាតិ​មកដល់ ក៏​យំ​ស្រែក​រៀបរាប់​ប្រាប់​គេឯង​គួរ​ឲ្យ​ស​ង្វែ​ក​ណាស់​។​

​ក្រោយពេល​កើតហេតុ សម្ថ​កិច្ច​បាន​ចុះ​មកដល់​ចំណុចកើតហេតុ និង​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ រង់ចាំ​សាច់ញាតិ​យក​ឯកសារ​មក​ផ្ទៀងផ្ទាត់ និង​ប្រគល់​ឲ្យ​។ ចំណែក​សព​ប្រគល់​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​