ជិះ​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ​ដួល​ខ្ទាត​លើផ្លូវ​រថយន្ត​មួយគ្រឿង​ទៀត​កិន​របួសធ្ងន់​៣​នាក់​

1468
ចែករម្លែក

​ដោយ​៖​ចាន់ ថន​/​ព្រៃវែង​៖​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយគ្រឿង​និង​រថយន្ត​២​គ្រឿង​បណ្ដាលឱ្យ​ភាគី​ម៉ូតូ​របួសធ្ងន់​ទាំង​៣​នាក់ មិន​សង្ឃឹមថា​រស់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៨​ចំណុច​មុខផ្ទះ​ឈ្មោះ ឃា​ម គា ភូមិ​ក្រចាប​ទី​៣ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០១៨​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៦​ពាក់​ស្លាក​លេខ​ភ្នំពេញ​១FZ ៦២៣៧​បើក​ដោយ​ឈ្មោះ កុយ សារុន ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​នៅ​ភូមិ​ត្រពាំង​ពិកា ឃុំ​អំពិល ស្រុក​រមាសហែក ខេត្តស្វាយរៀង​។

អ្នករួមដំណើ​ពីក្រោយ​២​នាក់​ឈ្មោះ​នី​សុខុម​ភេទ​ស្រី​អាយុ​២៧​ឆ្នាំ​និង​ឈ្មោះ​ស្រី​សា​រ៉ង​ភេទ​ស្រី​អាយុ​២៨​ឆ្នាំ​អ្នក​ទាំង​២​នាក់​មាន​ទីលំនៅ​នៅ​ភូមិ​ឃុំ​ជាមួយ អ្នកបើកបរ​។ ដោយ​បើក​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​។ លុះ​មកដល់​កន្លែងកើតហេតុ បាន​បុក​ចំ​ពីក្រោយ រថយន្ត​មិន​ស្គាល់​ម៉ាក ដែល​កំពុងបើក​ពីមុខ​និង​មាន​ទិស​ស្របគ្នា បណ្ដាលឱ្យ​ម៉ូត​ដួល​ខ្ទាត​ផ្លោង​ទៅ​គន្លង​ខាងត្បូង​ផ្លូវ​។​

​ភ្លាមនោះ​ស្រាប់តែ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿង​ទៀត​បើកបរ​ពី​លិចទៅ​កើត​ជ្រុល​មក​កិន​មនុស្ស​ទាំង​៣​នាក់​ដែល​កំពុង​ដួល​រដូករណែល​លើផ្លូវ​បណ្ដាលឱ្យ​របួសធ្ងន់​ខ្លះ​បាក់ជើង​ខ្លះ​បាក់​ភ្លៅ​និង​បាក់ដៃ​។​ក្រោយពេល​កើតហេតុ​អ្នករបួស​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តព្រៃវែង​។​ចំពោះ​រថយន្ត​ទាំង​២​បាន​បន្ត​បើក​រត់គេច​បាត់អស់​។​ដោយឡែក​ម៉ូតូ​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​ព្រៃខ្លា​រងចាំ​ដោះស្រាយ​ជា​ក្រោយ​៕S/

​ជិះ​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ​ដួល​ខ្ទាត​លើផ្លូវ​រថយន្ត​មួយគ្រឿង​ទៀត​កិន​របួសធ្ងន់​៣​នាក់​