ជិះ​ម៉ូតូ​មិន​ប្រកាន់​ស្តាំ​ត្រូវ​រថយន្តបុក​រងរបួស​ធ្ងន់​នៅ​ស្រុក​ស្វាយទាប​

133
ចែករម្លែក

វ៉ៃ​កូ​/​ស្វាយរៀងៈ​បុរស​ម្នាក់​បាន​រងរបួស​ធ្ងន់​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​និង​រថយន្ត​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​១០​នាទី​យប់​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០១៩​លើផ្លូវ​ជាតិ​លេខ​០១​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៣៦/១៣៧​ស្ថិត​ក្នុងភូមិ​ប្រសូតិ​១​ឃុំ​កណ្តៀង​រាយ​ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​។

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​មាន​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៩ ព​ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ ១AD ៧១៦៣​បើកបរ​ដោយ​ឈ្មោះ​សំផន​ភេទ​ប្រុស​អាយុ​៥៥​មុខរបរ​សន្តិសុខរ​ស់​នៅ​ភូមិ​ត្រពាំង​កំ​ពិស ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង រងរបួស​ធ្ងន់​(​បាក់ជើង​ខាងស្តាំ​)(​មិន​ពាក់មួក​សុវត្ថិភាព​) ។

​ជ្រុល​ចង្កូត​ម៉ូតូ​ទៅបុក​រថយន្ត​ឆ្លាម​ពណ៌​ប្រផេះ​ស្លាក​លេខ​ភ្នំពេញ​២M២៨៦០​។​បើកបរ​ដោយ​ឈ្មោះ​ផែង​សា​រ៉ា​ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ​មុខរបរ​គ្រូបង្រៀនរ​សរស់​រស់នៅ​ភូមិ​ព្រៃ​ស​ម្ភ័​រ​ឃុំ​សំបួរ​ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​គ្មាន​របួសស្នាម​៕S/​