ជិះ​ម៉ូតូ​មិន​ប្រកាន់​ស្តាំ​ទៅបុក​ម៉ូតូ​ស្កុប​ពី​បញ្ច្រាស់ទិស​គ្នា​ស្លាប់​ទាំង​២​នាក់​នៅ​ស្រុក​ស្វាយទាប​

309
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង​ ៖ ​មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាមៗ​ ខ​ណៈ​ដែល​បើកបរ​ម៉ូតូ​មិន​ប្រកាន់​ស្តាំ​ចូលទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត​ ក៏​ទៅបុក​នឹង​ម៉ូតូ​មួយគ្រឿង​ទៀត​ដែល​កំពុង​ធ្វើដំណើរ​បញ្ច្រាស់​ទិស​គ្នា​ បណ្តាល​ឲ្យស្លាប់​ទាំង​២​នាក់​យ៉ាង​អាណោច​អធម​។ ​ករណី​គ្រោះ​ចរាចរណ៍​នេះ​បានកើត​ឡើង​កាល​វេលា​ម៉ោង​១៣​និង​៥០​នាទី​រសៀល​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩​នេះ ​នៅលើ​ផ្លូវជាតិ​លេខ ១៣០ ស្ថិត​ក្នុងភូមិ កញ្ចែ​ត ឃុំ ស្វាយ​រំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

​យោងតាម​សមត្ថកិច្ច​បានឲ្យដឹង​ថា​ នៅ​មុនពេល​កើតហេតុ​មាន​ម៉ូត​មួយគ្រឿង​ម៉ាក សង់​កូរ៉េ ពណ៌​ក្រហម ស្លាក​លេខឈ ១០៦០ ភព​១ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ហ៊ុន ម៉ាប អាយុ៤៨​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិនាង​ចាន់ ឃុំជ្រុង​ពពេល ស្រុក​រំដួល ខេត្តស្វាយរៀង​(​ស្លាប់​នៅ​កន្លែងកើតហេតុ​)​ធ្វើដំណើរ​ពី​ទិសដៅ​ពី​កើ​តទៅ​លិច​។​

​ប្រភព​បាន​បន្តទៀតថា​ លុះ​មកដល់​ចំណុច​កកើត​ហេតុ​ខាងលើ​ក៏​រេ​ចង្កូត​ចូលទៅ​ផ្លូវ​ម្ខាង​ទៀត​ក៏​បុក​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HI ០៨៤៤ ចំ​ពីមុខ​ក្នុងទិសដៅ​បញ្ចា​ស់ទិស​គ្នា​ពី​លិចទៅ​កើត បើកបរ​ដោយ​ឈ្មោះ ច​ន លីម ភេទ​ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ ទួល​អង្គ ឃុំ គគីរ​សោម ស្រុក​ស្វាយទាប ខេត្ត ស្វាយរៀង​(​គឺមាន​ពាក់​មូ​ក​សុវត្ថិភាព​)​បណ្តាលអោយ ស្លាប់​នៅ​កន្លែងកើតហេតុ​ទាំង​២​នាក់​តែម្តង​។

​ករណីនេះ​អ្នកស្លាប់​ទាំងពីរ​នាក់​ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​​ ចំណែកឯ​មធ្យោបាយ​ទាំងពីរ​រក្សាទុក​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ស្វាយ​រំពារ (​ម៉ូតូ​ខូចខាត​ធ្ងន់​ទាំង ០២​គ្រឿង )​៕B/