ជិះ​ម៉ូតូ​រេ​ចង្កូត​បុក​រង្វង់​មូល​ស្ពានដែក​ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ ​នៅ​ស្រុក​ឱ​រ៉ា​ល់​

370
ចែករម្លែក
  • 31
    Shares

ដោយ​:​សុខ​សុ​ភ័​ណ្ឌ​/កំពង់ស្ពឺ​ ៖​ គ្រោះថ្នាក់​ជា​យ​ថា​ហេតុ​ ដោយ​បុរស​ម្នាក់​ជិះ​ម៉ូតូ​រេ​ចង្កូត​ជ្រុល​ទៅបុក​រង្វង់​មូល​ស្ពានដែក ​បណ្តាល​ឲ្យ​ស្លាប់​នៅ​ចំណុច​រង្វង់​មូល​ស្ពានដែក​ ចន្លោះ​គីឡូ​មែត្រ​​លេខ​៦៣-៦៤​ ស្ថិតក្នុង​ភូមិ​ច្រក​ទៀក​ ឃុំត្រពាំង​ជោ​រ ស្រុក​ឱ​រ៉ា​ល់​​ ខេត្តកំពង់ស្ពឺ​ កាលពី​វេលា​ម៉ោង​៧​ព្រឹក​ ថ្ងៃទី​១១​ ខែមីនា ​ឆ្នាំ​២០១៩​។​

មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ​នៅ​មុនពេល​កើតហេតុ ​គេ​ឃើញ​បុរស​ម្នាក់ ​ឈ្មោះ​ កឹម ​ម៉ុ​ន ​អាយុ​៥៥​ឆ្នាំ ​រស់នៅ​ភូមិ​ស្យា ​ឃុំ​វាល​ពន់ ​ស្រុក​ថ្ពង​ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ ស៊េរី​២០១៥​ ព​ណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​1F.1929 ​បើកបរ​ពី​កើ​តទៅ​លិច​។ លុះ​បើក​មកដល់​ចំណុច​ខាងលើ​បានគេច​ពី​រថយន្ត​មួយគ្រឿង ​ក៏​រេ​ចង្កូត​ជ្រុល​ទៅបុកខឿន​រង្វង់​មូល​ស្ពានដែក ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​

​ប្រភព​បន្តថា​ ក្រោយពី​កើតហេតុ​ សព​បុរស​ខាងលើ​ត្រូវបាន​នគរបាល​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​B/Ha