ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​រថយន្ត​កុងតឺន័រ​ស្លាប់​ម្នាក់​របួសស្រាល​២​នាក់​

732
ចែករម្លែក

ដោយៈ​ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​បាន​ផុង​ក្បាល​បែកធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ និង​ពីរ​នាក់​ទៀត​រងរបួស​ស្រាល បន្ទាប់ពី​បើក​ម៉ូតូ​ឌ្រី​ម​សង់​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​រថយន្ត​កុងតឺន័រ ចំណែក​ធុង​ប្រេង​ពេញទំហឹង​។ កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃ អាទិត្យ ទី​៩ ខែកញ្ញា​ឆ្នាំ​២០១៨ ស្ថិត​តាម​ប​ណ្ថោ​យ​ផ្លូវ​៣៧១ ត្រង់ចំណុច​មុខផ្ទះ​លក់​ស្រា​បៀរ យីហោ “​ដា​រា រ័ត្ន​” ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​

​ជនរងគ្រោះ​(​សព​)​មានឈ្មោះ ណៅ ដេ​ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កឹ​ប​សំ​ប​ត្រ​ម៉ូតូ​នៅ​គុ​ន្ធា​បុប្ផា មាន​ស្រុកកំណើត ភូមិ​៣ ឃុំ​ប្រសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ជា​អ្នកជិះ​ខាងក្រោយ​។​
​ជនរងគ្រោះ​រងរបួស​ស្រាល​ដែលជា​អ្នកបើក​មានឈ្មោះ ដេ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​អាលុយមីញ៉ូម នៅក្នុង​ផ្សារ​ទួល​ទំពូង​។ មាន​ស្រុកកំណើត រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា​និង​អ្នកស្លាប់​។ ចំណែក​ម្នាក់​ដែល​អង្គុយ​កណ្តាល​រងរ​បួស​ស្រាល​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​បីនាក់ ជិះ​ម៉ូតូ​ឌ្រី​ម​សង់ ស៊េរី​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GL 2830 បើក​ពី​លិចទៅ​កើត​បោះពួយ​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​ជ្រុល​ទៅបុក​រថយន្ត​កុងតឺន័រ​ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C 0612 និង​ខាងក្រោយ​ពាក់​ស្លាក​លេខ ភ្នំពេញ 4A 0964 បើក​ដោយ​បុរស​ម្នាក់​ពី​កើ​តទៅ​លិច​ក្នុង​ផ្លូវ​បញ្ច្រាស់ទិស​គ្នា​ពេញទំហឹង ចំណែក​ធុង​ប្រេង​បណ្ដាល​ឲ្យ​បែកក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម អ្នក​អង្គុយ​ខាងក្រោយ និង​ពីរ​នាក់​រងរបួស​ស្រាល​។ ភ្លាមៗ​នោះដែរ រថយន្ត​មិន​ឈប់​ទេ​ព្យាយាម​បើក​រត់​បាន​ប្រមាណ​២០​ម៉ែត្រ ម្ចាស់​បាន​ឈប់​រថយន្ត​ចុះ​រត់គេច​បាត់ស្រមោល​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ទាក់ទង​ទៅ​ជំនាញ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ស្នងការ​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​​ ​ចំណែក​សព​ជនរងគ្រោះ ក្រោយពី​ធ្វើ​កំណត់ហេតុ​រួច សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕