ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​រថយន្ត​ ស្លាប់ចោល​ប្រពន្ធ​និង​កូន​២​នាក់​

425
ចែករម្លែក

ដោយៈ​ចាន់តូ​:​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​បែក​មុខ​ស្លាប់​នៅ​នឹង​កន្លែង​ បន្ទាប់ពី​ជិះ​ម៉ូតូ​ឌ្រី​ម​សង់​យ៉ាង​លឿន​បាន​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ហ្គាស​ពីក្រោយ​កំពុងតែ​ឈប់​លើផ្លូវ​។​ហេតុការណ៍នេះ​បានកើត​ឡើង​នៅតាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ ​សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ កាលពី​យប់​ថ្ងៃទី​១៣ ​ខែមិថុនា​ឆ្នាំ​២០១៩​។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ រុន កា​មិត្ត ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ​ ​មុខរបរ​ធ្វើ​សំណង់ ស្នាក់នៅបន្ទប់​ជួល​ជិត​ស្តុ​ប​បា​គូរ សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​មាន​ស្រុកកំណើត​នៅ​ភូមិ​ចេក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ មាន​ប្រពន្ធ​ឈ្មោះ គឹម ហ៊ាង អាយុ​២២​ឆ្នាំ មុខរបរ​ធ្វើការ​រោងចក្រ ស្នាក់នៅ​ជាមួយ​ប្តី​ខាងលើ​។ មាន​ស្រុកកំណើត​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ​ មានកូន​ស្រី​តូច​២​នាក់​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​ទាក់ទង​ជំនាញ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ស្នងកា​ដ្ឋា​ន​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​ចំណែក​សាកសព​សមត្ថ​កិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់​ឱ្យទៅ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុក​ត្រាំកក់ ខេត្តតាកែវ​៕S/Ha

#