ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​ខឿន​ទ្រូងផ្លូវ​ស្លាប់​ម្នាក់​រងរ​បួស​ធ្ងន់​ម្នាក់​

828
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​ខឿន​ទ្រូងផ្លូវ និង​បង្គោល​ស្លាក​ប៉ាណូ​បណ្តាលឱ្យ​នារី​វ័យក្មេង​ម្នាក់​បាន​ស្លាប់​និង​យុវជន​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់​។​

ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​មុខ​កង​រាជ​អ​វុ​ធ​ហត្ថ​រាជធានី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១​ខណ្ឌមានជ័យ​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០១៨​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​រួម​ដំណើរ​និង​នារី​ម្នាក់ទៀត បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ុយ​ស៊ូ​គី​នី​ច ព​ណ៏​ស ពាក់​ស្លាក លេខ​ព្រៃវែង​1M-6831​ធ្វើដំណើរ​ពី​ជើង​បត់​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​ដោយសារ​ផ្លូវ​កោង​ផង ។​

លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​រេច​ង្កូ​ទៅបុក​ខឿន​ផ្លូវ​បណ្តាល​ឲ្យ​នារី​រងគ្រោះ​ផ្លោង​ទៅ​បោក​និង​បង្គោល​ផ្លាក ប៉ាណូ ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​។ ចំណែក​ខាង​ប្រុស​មាន​មួក សុ​វិត្ត​ភាព​តែ​មិន​ពាក់ បាន​រង របួសធ្ងន់​ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ​។​នារី​រងគ្រោះ និង​យុវជន​រងរបួស​ធ្ងន់​នេះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។

​ក្រោយ​កើត​ហ​តុ​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក​រង់ចាំ​សាច់ញាតិ​យក​ឯកសារ​មក​ផ្ទៀងផ្ទាត់​ដើម្បី​យក​ត្រឡប់ទៅផ្ទះ​វិញ​។​សមត្ថកិច្ច​បានឱ្យ​រថ​យន្ត ដឹក​សព​យកទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា​រង់ចាំ​សាច់​ម​ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕S/​

​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​ខឿន​ទ្រូងផ្លូវ​ស្លាប់​ម្នាក់​រងរ​បួស​ធ្ងន់​ម្នាក់​

#