ជិះ​ម៉ូតូ​លឿន​និង​ស្រវឹង​ពេល យប់​ទៅបុក​គូទ​រថយន្ត​ដឹក​ជ្រូក​ឈប់​ស្ងៀម​បណ្តាលឲ្យ​ស្លាប់​

172
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង ៖ ​យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​​នឹង​កន្លែង កើតហេតុ​ ដោយ​មូលហេតុ​ជិះ​ម៉ូតូ​លឿន​ទំនង​ស្រវឹងស្រា​ផង ​ហើយ​បាន​ជ្រុល​ទៅបុក​គូទ​រថយន្ត​ដឹក​ជ្រូក​១​គ្រឿង​ដែល​ខូច​ចត​ស្ងៀម​។ ចំណែក​អ្នកបើកបរ​រថយន្ត​ឃើញ​សភាព​ដូចនេះ​ក៏​រត់​បាត់ស្រមោល​ទុក​រថយន្តចោល​នៅ​កន្លែងកើតហេតុ​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​បង្កឡើង​នៅវេលា​ម៉ោងជាង​៩​យប់ ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ចន្លោះ​គីឡូ​ម៉ែត​២៦៤ -២៦៥ ស្ថិតនៅ​ក្រុមទី​១ ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។

លោ​ក ស គឹម​ឡុង​ អធិការ​ស្រុក​បានឱ្យដឹងថា ​សព​ជនរងគ្រោះ​មានឈ្មេាះ​វឿន ស៊ីណាន​ ​អាយុ​១៨​ឆ្នាំ ​រស់នៅ​ភូមិ​សាលា​ត្រាវ ​ឃុំ​កំពង់​ព្រៀង​ ស្រុក​សង្កែ​។​ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​ជ្រូក​មិន​ស្គាល់​អត្ត​ស​ញ្ញណ​ក្រោយ​កើត​​ហេតុ​បាន​រត់​គេចខ្លួនបាត់​។​

លោក អធិការ​នគរ​បា ស្រុក​មោងឫស្សី​បានអោយដឹងថា​ មុនពេល​កើតហេតុ​គឺមាន​រថយន្ត​ដឹក ជ្រូក​១​គ្រឿង ម៉ាក​HYUNDIA ព​ណ៌ស ពាក់​ផ្លាកលេខ​កំពង់ចាម​3A-7093 សណ្តោង​រ៉ឺម៉ក​ពាក់​ផ្លាកលេខ​កំពង់ចាម​4A-0077 អ្នក​​បើកបរ​មិន​ស្គាល់​ឣ​ត្ត​សញ្ញាណ​បានគេច​ខ្លួន​ក្រោយ​បាត់​កើតហេតុ​។ រថយន្ត​នេះ​បានធ្វើ​ដំណើរ​មកពី​ទិស​ខាង​លិចទៅ​ទិសខាងកើត​ក្នុង​គោលបំណង​ទៅ​ភ្នំពេញ ។​លុះ​មកដល់​កន្លែងកើតហេតុ​រថយន្ត​នេះ​ក៏​ខូច​រួច​បាន​ឈប់​អែប​ស្ដាំ ហើយ​បើកភ្លើង​ស៊ីញ៉ូ​ទាំងសងខាង​និង​មាន​ដាក់​សាជី​នៅក្រោយ​រថយន្ត​ចម្ងាយ​ជិត​២០​ម៉ែត្រ​។​

សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ដែល​ចុះទៅ​វាស់វែង​ថា​មុនពេល​កើតហេតុ​មាន​រថយន្ត​ដឹក​ជ្រូក​មួយគ្រឿង​ម៉ាក​HYUNDIA ព​ណ៌ស ពាក់​ផ្លាកលេខ​កំពង់ចាម​3A-7093 សណ្តោង​រ៉ឺម៉ក​ពាក់​ផ្លាកលេខ​កំពង់ចាម​4A-0077 ខូច​ចត​នៅ​ចិញ្ចើមថ្នល់​ព្រមទាំង​ដាក់​ភ្លើង​ស៊ីញ៉ូ​ទាំង​សង​ខាង​និង​ដាក់​សាជី​ឆ្ងាយ​ពី​ឡាន​ជិត​២០​ម៉ែត្រ​ផង​។​លុះ​នៅ​ម៉ោងជាង​៩​យប់​ស្រាប់​តែមាន​អ្នកបើកបរ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុង​ដា​ឃ្លិ​ចព​ណ៌ស​ពាក់​ផ្លាក​លេខ​បាត់ដំបង​1AG3978​បើក​បរ​ដោយ​យុវជន​ម្នាក់​យ៉ាង​លឿន​ក្នុង​ស្ថា​ភាពស្រវឹង​ផង​បាន​ទៅបុក​គូ​ទរថយន្ត​មួយ​ទំហឹង​បណ្តាលឱ្យ​បែកក្បាល បាក់ក​ស្លាប់​ភ្លាមៗ​។​

លោក​អធិការ​ស្រុក​បាន​បន្តថា ​ក្រោយ​ផ្នែក​ជំនាញ​វាស់វែង​រួច​ក៏​ប្រគល់​សព​ឱ្យ​គ្រួសារ​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ មធ្យោបាយ​ទាំងពីរ​គ្រឿង​ត្រូវ​ប៉ូលិសចរាចរ​ខេត្ត​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ខេត្ត​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕B/Ha