ជិះ​ម៉ូតូ​លឿន​ពេក​មិន​ប្រយ័ត្ន​ ជ្រុល​ទៅបុករថយន្តដឹក​ស៊ីម៉​ងត៍​ពីក្រោយ​ បោក​ក្បាល​ស្លាប់​មួយ​រំពេច​

206
ចែករម្លែក

ដោយៈ​ចាន់តូៈ​ភ្នំពេញ: យុវជន​ម្នា​ក់បាន​បោក​ក្បាល​ស្លាប់​គួរ​ឲ្យ​អោយ​អា​ណោ​ច​អាធ័ម បន្ទាប់ពី​ជិះ​ម៉ូតូ​ទៅបុក​រថយន្ត​ដឹក​មេ​ស៊ី​ង​ត៍​ពីក្រោយ បង្ក​ការភ្ញាក់ផ្អើល​ឡើង នៅវេលា​ម៉ោង​២​និង​៣០​នាទី​យប់ រំលងអធ្រាត្រ​ឈានចូល ថ្ងៃ​សុក្រ ទី​១១ ខែតុលា ឆ្នាំ​២០១៩​ ​ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​​រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​យោងតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​ខាងលើ​ជិះ​ម៉ូតូ ហុងដា​បុ​ិ​ច ព​ណ័ស ខៀវ​ពាក់​ស្លាក​លេខ​កណ្តាល​1AB.3870 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ទឺស​ដៅ​ពី​លិចទៅ​កើត បើក​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​ជ្រុល​ទៅបុក​រថយន្ត​ដឹក​មេ​សុ​ី​ម៉​ង់​ត៏ ដែល​កំពង់​ឈប់​ចត​នៅលើ​ចិញ្ចើមផ្លូវ​មិនមាន​ដាក់​ភ្លើង​សញ្ញា មាន​ក្បាល​ពណ៌​បៃតង ពាក់​ស្លាក​លេខ​ព្រះ​ស៊ី​ហ​នុ​3A.2568 ទឹ​សដៅ​ស្របគ្នា​បុក​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​បោក​ក្បាល​ស្លាប់​ភ្លាមៗ ។ តៃកុង​រថយន្ត​បាន បើកទ្វារ​ចុះ​រត់​ចេញពី​កន្លែង​កើត ហេតុ​បាត់ស្រមោល​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ទាក់ទង​ជំនាញ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​ស្នងកា​រា​ធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​តាម​ផ្ល​វ​ច្បាប់​។​ ​ចំណែក​សព​រងគ្រោះ​ខាងលើ​ក្រោយពី​ធ្វើ​កំណត់ហេតុ​រួច​សមត្ថកិច្ច​ប្រគល់​ឲ្យ​ខាង​ដឹក​សព​យកទៅ​ដំកល់​នៅ​វត្ត​អង្គ​តា​មិញ រងចាំ​សាច់ញាតិ​មក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​/Ha