ជិះ​ម៉ូតូ​វ៉ា​រថយន្ត ជ្រុល​បុក​រ៉ឺម៉ក​កំពុង​ឈប់​តម្លើង​ស្លាក​ប៉ាណូ​ទាំងយប់ បណ្តាលឱ្យ​បោក​ក្បាល​ដាច់​អណ្តាត​ស្លាប់

1099
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ ៖ យុវជន​ម្នា​ក់បាន​បាត់បង់​ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​វ៉ា​រថយន្ត តែ​ចៃដន្យ​ទៅបុក​រឺ​ម៉ក​ដែល​ចត​អែប​លើ​ទ្រូងផ្លូវ ដើម្បី​តម្លើង​ស្លាក​ប៉ាណូ កាលពី​វេលា​ម៉ោង​៩ និង​៤៥​នាទី​យប់ ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​មានឈ្មោះ ប៉ុន សៀវ​ប៉ាន់ អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​រោងចក្រ វេ​ល​សាន់​គ្លូ​ប៊​ល អាសយដ្ឋាន​រស់នៅ​ឃុំរ​សាប ស្រុក​គិរីវង្ស ខេត្តតាកែវ ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DG 7253​។ រីឯ​រ៉ឺម៉ក​សណ្តោង​ម៉ូតូ គ្មាន​ស្លាក​លេខ គ្មាន​សម្ភារៈ​បច្ចេកទេស​ទាំងអស់​។

​សាក្សី​និយាយថា ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​តែម្នាក់ឯង ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង បាន​វ៉ា​រថយន្ត​១​គ្រឿង ក៏​ជ្រុល​មក​បុក​ពីក្រោយ​រ៉ឺម៉ក​ដែល​ចត ដើម្បី​តម្លើង​ស្លាក​ប៉ាណូ​តែម្តង​។

​ពលរដ្ឋ​ដែល​នៅ​កន្លែង​ហេតុការណ៍​និយាយថា រ៉ឺម៉ក​ចត​អែប​កណ្តាល​ទ្រូងផ្លូវ មិនបាន​ដាក់​ស្លាក​សញ្ញា ឬ​ភ្លើង​បំភ្លឺ​ជា​សម្គាល់​ទាំងអស់ ស្រប​ជាមួយ​ផ្លូវ​មាន​ស្ថានភាព​ងងឹត​ផង ទើប​ធ្វើឱ្យ​ជនរងគ្រោះ​ជ្រុល​មក​បុក​បែបនេះ​។ បន្ទាប់ពី​កើតហេតុ​ភ្លាមៗ អ្នកបើក​រ៉ឺម៉ក​និង​ក្រុម​តម្លើង​ស្លាក​ប៉ាណូ ក្រុមហ៊ុន​ប្រហែល​៥​នាក់ បាន​រត់គេចខ្លួន​អស់​។

​ក្រោយមក សមត្ថកិច្ច​បាន​វាស់វែង​យក​យានយន្ត​ទាំង​២ ទៅ​រក្សាទុក​នៅ​ចរាចរណ៍​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ រីឯ​សាកសព​សមត្ថកិច្ច​បាន​ឲ្យ​រថយន្ត​ដឹក​សព​យកទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា រង់ចាំ​សាច់ញាតិ​មក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​