ជិះ​រថភ្លើង​ល្បឿន​លឿន​ពី​ក្រុង​គុន​មីង​ទៅ​តំបន់​ហុងកុង​ចំណាយពេល​តែ​៧​ម៉ោង​កន្លះ​

861
ចែករម្លែក

​នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ ២០១៨ វេលា​ម៉ោង​៨​គត់ សំបុត្រ​រថភ្លើង​ល្បឿន លឿន​ក្វាង​ចូ​វ​-​សិន​ជិន​-​ហុងកុង​ចាប់ ផ្តើម​លក់​នៅក្នុង​តំបន់​ដីគោក និង​តំបន់ ហុងកុង​នៃ ប្រទេស​ចិន ។ នៅ​ថ្ងៃទី ២៣ ខែកញ្ញា កំណាត់​ហុងកុង​នៃ​ខ្សែ​រថភ្លើង​ល្បឿន​លឿន ក្វាង​ចូ​វ​-​សិន​ជិន​-​ហុងកុង នឹងត្រូវ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ។
​ព្រឹត្តិការណ៍​នេះ​ជា​និមិត្តសញ្ញា​នៃ​ការ ត​ភ្ជាប់​ខ្សែ​រថភ្លើង​តំបន់​ដីគោក និង ហុងកុង​ប្រទេស​ចិន ។ ក្រុង​គុន​មីង​ជា ក្រុង​មួយ​ដែល​ស្ថិតនៅតាម​ខ្សែ​រថភ្លើង ល្បឿន​លឿន​នេះ ដូច្នេះ​អ្នកដំណើរ​អាច ជិះ​រថភ្លើង​ល្បឿន​លឿន​ពី​ក្រុង​គុន​មីង ទៅ​ក្រុង​ហុងកុង​ដោយ​ចំណាយ ពេល​ត្រឹមតែ​៧​ម៉ោង កន្លះ​ចំណែក​សំបុត្រ​រថភ្លើង​លំដាប់​លេខ​២​ពី​ក្រុង គុន​មីង ទៅ​ហុងកុង​មានតម្លៃ ៧៥០,៥ យាន់ ។​

​ខ្សែ​រថភ្លើង​ក្វាង​ចូ​វ​-​សិន​ជិន​-​ហុងកុង ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ បណ្តាញ​ខ្សែ​រថភ្លើង​ល្បឿន លឿន​ចិន ។ ខ្សែ​រថភ្លើង​ល្បឿន​លឿន​នេះ​មាន​ប្រវែង សរុប​១៤១​គីឡូម៉ែត្រ ក្នុងនោះ ខ្សែ រថភ្លើង​លើដី​គោក​ចិន​មាន​ប្រវែង ១១៥​គីឡូម៉ែត្រ ចំណែក​ផ្នែក​នៅ ហុងកុង​មាន​ប្រវែង ២៦ គីឡូម៉ែត្រ ។ កំណាត់​ខ្សែ​រថភ្លើង​ពី​ក្រុង​ក្វាង​ចូ​វ​ទៅ សិន​ជិន និង​ហ្វូ​ធាន​បាន​ត្រូវដាក់​ឱ្យប្រើ ប្រាស់​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០១១ និង ២០១៥​រៀងខ្លួន ។ កំណាត់​ខ្សែ​រថភ្លើង នៅ​ហុងកុង ត្រូវ​សាងសង់​ដោយ​តំបន់ រដ្ឋបាល​ពិសេស​ហុងកុង ដែល​បាន​បើក ការដ្ឋាន​សាងសង់​នៅ​ឆ្នាំ ២០១០ ។​

​ក្រោយពី​កំណាត់​ហុងកុង​នៃ​ខ្សែ​រថភ្លើង​ល្បឿន​លឿន​ក្វាង​ចូ​វ​-​សិន​ជិន​-​ហុងកុង​ត្រូវ​ដាក់ឱ្យ ប្រើប្រាស់ អ្នកដំណើរ​អាច​ជិះ​រថភ្លើង​ល្បឿន​លឿន ពី​តំបន់​ហុងកុង​ទៅ​ក្រុង​ប៉េកាំង សៀង​ហៃ ស៊ឺ​ចា​ជួង ជឹ​ង​ចូ​វ អ៊ូ​ហាន ឆាង​សា ហាង​ចូ​វ ណាន​ឆាង ហ្វូ​ចូ​វ សៀ​មិន សាន​ធូ​វ គួ​យ​យ៉ាង គួ​យ​លីន និង​គុន​មីង​ជាដើម ដែលមាន​ចំណត ចំនួន​ជាង​៤០ ។ នេះ​នឹង​អាច​ផ្តល់​ការ ងាយស្រួល​ដល់​ការធ្វើដំណើរ​ពី​តំបន់ ហុងកុង​ទៅ​ទីក្រុង​ផ្សេងៗ​លើដី​គោក​ចិន ។
​ ​
​កំណត់ហេតុៈ​អ្នកដំណើរ អាច​ឆែក​មើល​ព័ត៌មាន​លើ​វេ​ប​សាយ ក្រុមហ៊ុន​ផ្លូវ​រថភ្លើង​ចិន (​ដីគោក​ចិនៈ www.12306.cn តំបន់​ហុងកុងៈ www.mtr.com.hk/highspeed) តាម ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ផ្លូវ​រថភ្លើង​ចិន (​ដីគោក​ចិនៈ 86-12306 តំបន់ ហុងកុងៈ 852-21200888) ឬ​តាម ប្រកាស​នៅ​ស្ថានីយ​រថភ្លើង​ផ្សេងៗ ។ តម្លៃ​សំបុត្រ​រថភ្លើង​និង​កាលវិភាគ រថភ្លើង​នឹងត្រូវ​ប្រកាស​ជា​សាធារណៈ ៕​ ដោយ ឆាវ ជា​