ជិះ​រថយន្តបុក​ដើមត្នោត​ស្លាប់​ខ្លួនឯង​

1385
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: នៅវេលា​ម៉ោង​១៦​និង​២០​នាទី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវលំ​ភូមិ​ច្រនៀង ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្តសៀមរាប មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កដោយ​ខ្លួនឯង ដោយ​យុវជន​ម្នាក់​បើករថយន្ត​បុក​ដើមត្នោត បណ្ដាល​ឲ្យ​ស្លាប់​ខ្លួនឯង​។​

​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក CRV ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2K 1257 បើកបរ​ដោយ​ឈ្មោះ តឹ​ម ដូ​រ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិក ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧត្ដ​មានជ័យ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅក្នុង​រថយន្ត​របស់​ខ្លួន​។​

​ដោយ​ឡេ​ក​រថយន្ត​ដែល​បង្ក​បាន​ខូចខាត​យ៉ាងដំណំ ហើយ​សាកសព​ត្រូ​បាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​