អ្នកជិះក្ដារស្គីដ៏អង់អាចក្លាហានម្នាក់ បានប្រថុយជីវិតជិះស្គីបង្វិលខ្លួនទៅមកគួរឱ្យព្រឺព្រួច នៅលើជម្រាលបេតុងរាងកោង នៃសសរស្ពានរឹតខ្សែកាបស្ថិតក្នុងកម្ពស់ ៤៦ម៉ែត្រពីលើផ្លូវ ដែលមានចរាចរណ៍អ៊ូអរ។
លោក ស៊ែនដ្រូ ឌាស (Sandro Dias) វ័យ ៤៤ ឆ្នាំបានសម្ដែងភាពអស្ចារ្យដ៏គ្រោះ ថ្នាក់នេះ លើស្ពានយោងខ្សែកាប Estaiadinha Bridge ក្នុងក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល កាលពី ថ្ងៃអង្គារ សប្ដាហ៍មុន។
នៅក្នុងវីដេអូឃ្លីបដែលថតដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង Red Bull បុរសក្លាហានរូបនេះ បានជិះក្ដារស្គីត្រលប់ទៅត្រលប់មកជាច្រើនដង និងថែមទាំងបញ្ចេញក្បាច់បះសក់ខ្លះៗទៀត ផងនៅលើជម្រាលបេតុងដែលមានទទឹង ៣ ម៉ែត្រ និងកម្ពស់ ៧ ម៉ែត្រ។ ទោះជាយ៉ាងណា សំណាញ់ពណ៌ខ្មៅត្រូវបានក្រាលពីក្រោមដើម្បីការពារក្នុងករណីគាត់ភ្លាត់ស្នៀតធ្លាក់ចុះទៅក្រោម៕ ប្រែសម្រួលៈខុម