ជីកដី​ដាក់លូ​បង្ហូរទឹក​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​កាលសម័យ​សង្គ្រាម​

967
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ប្រជាពលរដ្ឋ​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទះមួយ​គ្រាប់​កាលសម័យ​សង្គ្រាម​ខណៈ​ពួកគាត់​កំពុងតែ​ជីកដី​ដាក់លូ​បង្ហូ​ទឹក​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​។​ហេតុការណ៍​បង្ក​ភ្ញាក់ផ្អើល​កាល​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៨​នៅ​ចំណុច​ឡឥដ្ឋ​ចាស់​ស្ថិតក្នុង​ក្រុមទី​២​ភូមិ​លូ​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​។

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ប្រជាពលរដ្ឋ​បាន​ជីកដី​ដាក់លូ​បង្ហូរទឹក​ក៏ ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ ចំនួន​១​គ្រាប់​ទំហំ​០,៦០mm ប្រភេទ​គ្រាប់​ចាស់ កប់​ក្នុង​ដី​បន្សល់ទុក​យូរ​កាលពី​សម័យ​សង្គ្រាម ។ បច្ចុប្បន្ន​គ្រាប់​នេះ​ត្រូវបាន​ការិយាល័យ​ជំនាញ​ស៊ីម៉ាក់​មក​ទទួល​យកទៅ​រក្សាទុក​រង់ចាំ​យកទៅ​កំ​ម្ទេ​ច​ចោល​៕S/​

​ជីកដី​ដាក់លូ​បង្ហូរទឹក​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​កាលសម័យ​សង្គ្រាម​