ជីកដី​ធ្វើ​របង​ប្រទះឃើញ​កេះ​ដែក ខំ​តែ​អរ គាស់​បង្ហើប​មើល​ព្រលឹងចុងសក់ សុទ្ធតែ​ក្បាល​គ្រាប់​មិនទាន់​ផ្ទះ​

861
ចែករម្លែក

ដោយៈ​ចាន់តូ/ ​ភ្នំពេញ ៖ ក្បាល​គ្រាប់​មិនទាន់​ផ្ទះ និង​គ្រាប់​ប្រភេទ​M15 ត្រូវបាន​ប្រទះឃើញ នៅក្នុង​កេស​ដែក​ជាច្រើន​គ្រាប់ ដែល​បន្សល់ទុក​តាំងពី​សម័យ​សង្គ្រាម​ទស្សវត្ស​ឆ្នាំ​៧០ បន្ទាប់ពី​កម្មករ​កាប់​ជីកដី​ចាក់​ធ្វើ​គ្រឹះ​របង ហើយ​ប្រទះឃើញ​ដេ​សដែក គាស់​បង្ហើប​មើល ទើប​ភ័យ​លស់​ព្រលឹង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី ០៥ ខែមេសា ឆ្នាំ​២០១៨ ស្ថិតនៅ​ខាងក្រោយ​សាលាសង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​តាម​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹងថា ទីតាំង​ខាងលើ ឧស្សាហ៍​ជូ​ឭួ​ប​ប្រទះ គ្រាប់ ក្បាល​គ្រាប់​មិនទាន់​ផ្ទុះ​ចាស់ៗ ជា​ញឹក​ញ៉ាប់ រាល់ពេល​កាប់ ជីកដី​ម្តងៗ ហើយ​មកដល់ពេលនេះ បន្ទាប់ពី​ឲ្យ​ក្រុម​ជាងសំណង់​កាប់ ជីកដី ធ្វើ​គ្រឹះ​របង នៅវេលា​ម៉ោង​ខាងលើ ប្រទះ​ប៉ះ​កេស​ដែក​ចំនួន​៣ បង្ហើប​មើល​ខាងក្នុង​សុទ្ធតែ​ក្បាល​គ្រាប់​១០៥​មី​លី​ម៉ែត្រ ចាស់ៗ​ពុក​ជា​អន្លើរៗ ចំនួន​២​កេស និង​គ្រាប់​M15 ចំនួន​១​កេស​ស្មើនឹង​១០០០​គ្រាប់ ចាស់ៗ ។​

​តាម​បុរស ឈ្មោះ គង់ ញៀន អាយុ​៥៤​ឆ្នាំ ជា​កម្មករសំណង់ បាន​ឲ្យ​ដឹងថា ខណៈដែល​គាត់​កំពុង​កាប់ ជីកដី​ធ្វើ​របង​ឲ្យ​ម្ចាស់ផ្ទះ​ចំណុច​ខាងលើ ស្រាប់តែ​ប៉ះ​ប្រទះ កេស​ដែក​ចំនួន​៣​កេស​ជា​បន្តបន្ទាប់ ហៅ​ប្រាប់​ម្ចាស់ផ្ទះ បើក​មើល ខាងក្នុង​សុទ្ធតែ​ក្បាល​គ្រាប់​មិនទាន់​ផ្ទុះ ។​

​ក្រោយពី​ប្រទះឃើញ​ក្បាល​គ្រាប់​មិនទាន់​ផ្ទះ ជាច្រើន​បែបនេះ ដែល​បន្សល់ទុក​តាំងពី​សម័យ​សង្គ្រាម ទសវត្ស​ឆ្នាំ​៧០ កប់​ក្នុង​ដី ថ្វីត្បិតតែ​ច្រេះ​ចាប់ ពុក​ក៏ពិតមែន មិនអាច​ទុកចិត្ត​បានឡើយ វា​នឹង​អាច​ផ្ទុះ​បង្ក​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ ពេលដែល​ប៉​អ​ទង្គិច​ដោយ​ប្រកា​ណាមួយ ហើយ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច អាជ្ញាធរ ឲ្យ​ជួយ​ចាត់វិធានការ ដល​ម្បី​យក​គ្រាប់​ទាំងនោះ ទៅ​រក្សាទុក​កន្លែង​ដែលមាន​សុ​វត្តិភាព ៕​B