ជីករណ្តៅ​សាងសង់​ផ្ទះ​ប្រទះឃើញ​កាំភ្លើងខ្លី និង​គ្រាប់​ក្នុង​ហិប​ដែក

1873
ចែករម្លែក

ដោយ​: សន សក្តា / កំពង់ឆ្នាំង​: នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៨ មេជាង​សំណង់​ធ្វើ​ជីកដី​សង់ផ្ទះ​ឲ្យ​ប្រជាពលរដ្ឋ នៅ​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បាន​ប្រទះឃើញ​ហិប​ដែក ០១ ឃើញ​មាន​អាវុធ ខ្លី​ចំនួន ០៣​ដើម នឹង​គ្រាប់​សរុប​ចំនួន ៧៨​គ្រាប់ និង​បង់​ចំនួន ០២​។​

​អាវុធ​នឹង​គ្រាប់​ទាំងនោះ​រួមមាន ៖ អាវុធខ្លី​ធុន (​រ៉ូឡូ​) ៤​អ៊ិ​ញ លេខ​: ០៥១៦៩៧៤ គ្រាប់ ២៣​គ្រាប់​, អាវុធ​ខ្លីម៉ាក ( អ៊ែ​ក​ស្តា​ល់​) លេខ​: ៩៩៥៨៧ គ្រាប់ ៥៥​គ្រាប់ បង់​ចំនួន 0២ ,
​ស្រោមបង់​, អាវុធ​ខ្លីម៉ាក (​ប៉េអាកុល​)​លេខ ៧៧៩៩៣ គ្មាន​គ្រាប់ ។ បញ្ចាក់​: អាវុធ​ទាំងនេះ គុណភាព​មធ្យម អាច​ប្រើប្រាស់​បាន​។​

​បន្ទាប់ពី​បានឃើញ​កាំភ្លើង ទាំងនោះ មេជាង​ក៏បាន​រាយការណ៍ ជូន​សមត្ថកិច្ច​នឹង​យកមក​ប្រគល់​ឲ្យ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង ដើម្បី​គ្រប់គ្រង​បន្ត​៕ ល​

#