ជីក​កាយ​ស្ដារ​ប្រ​ឡា​បារាំង​សម្រួល​ផ្លូវទឹក​ហូរ​ប្រវែង​៣១២​ម៉ែត្រ​ឱ្យ​ហូរ​បាន​លឿន​ដើម្បី​កាត់បន្ថយ​ការលិចលង់​

229

(​ភ្នំពេញ​)៖​រដ្ឋបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ជីក​កាយ​ស្ដារ​ប្រ​ឡា​បារាំង​ដែល​បច្ចុប្បន្ន​បាន​គោក​រាក់​ខាន​ស្ដារ​កន្លងមក​ដើម្បី​ជួយ​សម្រួល​ផ្លូវទឹក​​ហូរ​ប្រវែង​៣១២​ម៉ែត្រ​ឱ្យ​ហូរ​បាន​លឿន​និង​កាត់បន្ថយ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​រដូវវស្សា​នេះ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចោមចៅ​ទី​១​ខណ្ឌ​ពោធិ​សែន​ជ័យ​។​
​ ​
​ជាក់ស្ដែង​កាលពី​ថ្ងៃអាទិត្យ​ទី​១៦​ខែ​កក្ដ​ដា​ឆ្នាំ​២០១៧​នេះ លោក ហែម ដា​រិ​ទ្ធិ​អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ​និង​លោក​អភិបាលរងខណ្ឌ​​រួមជាមួយ​មន្ត្រី​ជំនាញ​ការិយាល័យ​ជុំវិញ​ខណ្ឌ បាន​បើក​ការដ្ឋាន​ស្តារ​ប្រឡាយ​គោក​ចំ​ប៉ក់​(​ហៅ​ប្រឡាយ​បារាំង​) ដើម្បី​សម្រួល​ផ្លូវទឹក​ហូរ ប្រវែង​៣១២​ម៉ែត្រ​មាន​ទទឹង​មាត់​លើ​ប្រវែង​៨​ម៉ែត្រ​និង​ទទឹង​បាត​ក្រោម​ប្រវែង​៣​ម៉ែត្រ​ដែលមាន​ជំរៅ ៣​ម៉ែត្រ ស្ថិតនៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​ទី​១​។​

មន្ត្រី​ជំនាញ​បានឱ្យដឹងថា​៖​ប្រឡាយ​១​ខ្សែ​ដែល​ស្ដារ​ខាងលើនេះ​មាន​សារៈសំខាន់​ណាស់​ដែល​ជួយ​រំដោះ​ទឹក​ពី​តំបន់​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ​ជាពិសេស​តំបន់​ព្រលានយន្តហោះ​និង​មូលដ្ឋាន​សង្កាត់​ចោមចៅ​ទី​។​ឆ្លៀត​ក្នុងឱកាស​នោះ​លោក​អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ​ក៏បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទូទៅ​នៅតាម​បណ្តោយ​ប្រឡាយ​និង​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ចង់ដឹង​ពី​ស្ថានភាព​ជាក់ស្ដែង​ទឹក​លិច​នៅ​រដូវវស្សា​ដើម្បី​រក​វិធី​ដោះស្រាយ​៕