ជីក​ឃើញ​ហ្វូ​ស៊ី​ល​រាប់ពាន់​ប្រភេទ ដែលមាន​ចំណាស់​ជាង​៥០០​លាន​ឆ្នាំមុន នៅ​ប្រទេស​ចិន​

618
ចែករម្លែក
  • 24
    Shares

​សារពាង្គ​ល​រាប់ពាន់​ទើប​រក​ថ្មីៗ​ដែល​បង្ហាញ​ពី​ព័ត៌មាន​លម្អិត​គួរឱ្យភ្ញាក់ផ្អើល​នៃ​សារពាង្គកាយ​សមុទ្រ ត្រូវបាន​ជីក​កកាយ​ឃើញ​នៅក្នុង​ប្រទេស​ចិន​។​

​ពួកវា​តំណាងឱ្យ​ប្រភេទ​សត្វ​ផ្សេងៗ​ជាច្រើន​ដែល​បានរស់នៅ​កាលពី​ខ្ទង់ ៥១៨ លាន​ឆ្នាំមុន​ក្នុងអំឡុង​ពេលដែល​ទម្រ​ង់​នៃ​ជីវិត​នៅលើ​ផែនដី​កំពុង​កកើតឡើង​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​និយាយថា​ការរកឃើញ​ថ្មី​ទាំងនេះ​អាច​បង្ហាញ​ពី​ព័ត៌មាន​លម្អិត​អំពី​ជីវិត​ដំបូងបង្អស់​នៅ​អំឡុង​សម័យ​កាលនោះ ដែល​គេ​ស្គាល់​ថា Cambrian Explosion​។​

​ក្រុម​បុរាណ​វិទូ​បាន​រកឃើញ​ហ្វូ​ស៊ី​ល​ទាំងនេះ​នៅលើ​ផ្ទាំង​ថ្ម​នៅ​ច្រាំងទន្លេ​តាន់​ស៊ុយ (Danshui) នៅ​ខេត្ត​ហ៊ូ​ប៊ី​ភាគខាងត្បូង​ប្រទេស​ចិន​។​

​ក្នុងចំណោម​ហ្វូ​ស៊ី​ល​ទាំងនោះ​រួមមាន​ត្រី​ជេ​លី សា​រ៉ា​យ ស្លែ​សមុទ្រ ដង្កូវ សត្វ​ឆ្អឹងខ្នង​តូចៗ​ដែល​គេ​ហៅថា Kinorhynch ឬ​នាគ​ភក់​និង​បង្កង ត្រូវបាន​រកឃើញ​។​

​ក្រុម​អ្នកវិទ្យាសាស្ដ្រ​ជឿថា​ផ្ទាំង​ថ្ម​នេះ​បង្ហាញ​ពីអ្វី​ដែល​បាន​កើតឡើង​នៅក្នុង​ភក់ល្បាប់ ដែល​បានកើត​ឡើង​ជាង ៥០០ លាន​ឆ្នាំមុន​នៅពេលដែល​ជីវិត​នៅលើ​ផែនដី​បាន​ឆ្លងកាត់​នូវ​ការ​ផ្ទុះឡើង​នៃ​ភាព​ច្រុះ​ដ៏​សម្បូរបែប​នៃ​ទម្រង់​ជីវិត ដែល​គេ​ស្គាល់​ថា Cambrian Explosion​។​

​រហូតមកទល់​ពេលនេះ ផូស៊ីល​ដាច់ដោយឡែក​ពីគ្នា​ចំនួន ៤.៣៥១ ត្រូវបាន​ជីក​រកឃើញ ក្នុងនោះ​គឺមាន​សត្វ​ចំនួន ១០១ ប្រភេទ ហើយ ៥៣ ប្រភេទ​ក្នុងចំណោម​នោះ​គឺ​ពួក​អ្នកវិទ្យាសាស្ត្រ​មិនដែល​ស្គាល់​ពីមុន​នោះឡើយ​៕ ដោយ៖ កញ្ញាដាលីស