ជីក​ផ្លូវ​កប់​បណ្តាញ​ខ្សែកាប​អគ្គិសនី​ត​ភ្ជាប់​ពី​អនុ​ស្ថានីយ៍​អូរ​បែកក្អម​មក​អនុ​ស្ថានីយ៍​ទួល​សង្កែ

277
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការជីក​ផ្លូវ​កប់​បណ្តាញ​ខ្សែកាប​អគ្គិសនី ត​ភ្ជាប់​ពី​អនុ​ស្ថានីយ៍​អូរ​បែកក្អម GIS NCC មក​អនុ​ស្ថានីយ៍ GS1 ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។​

​ក្នុង​សេចក្ដី​សេចក្តីជូនដំណឹង​នេះ បានឱ្យដឹងថា ដោយសារ​កំណើន​នៃ​ការអភិវឌ្ឍ ក្នុង​រាជធានី​ភ្នំពេញ និង​ដោយមាន​តម្រូវការ​ចាំបាច់ នៃ​ការប្រើប្រាស់​ថាមពល​អគ្គិសនី កើនឡើង​យ៉ាងខ្លាំង​នោះ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានអនុញ្ញាត​ជូន​អគ្គិសនី​កម្ពុជា​សហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន (JICA) ជីក​ផ្លូវ​កប់​បណ្តាញ​ខ្សែកាប​អគ្គិសនី​។ ដើម្បី​ត​ភ្ជាប់​ខ្សែកាប​អគ្គិសនី ពី​អនុ​ស្ថានីយ៍​អូរ​បែកក្អម GIS NCC មក​អនុ​ស្ថានីយ៍ GS1 ទួល​សង្កែ​

ដោយ​ឆ្លងកាត់​កំណាត់​ផ្លូវ​ចំនួន ២៤​ខ្សែ រួមមាន​៖ អនុ​ស្ថានីយ​អូរ​បែកក្អម GIS NCC, ផ្លូវ​លេខ​២៦៥, ផ្លូវ​លេខ​២១៨, ផ្លូវ​លេខ​២៥៣, ផ្លូវ​លេខ​២៣០, វិថី​នេ​រុ​ហ៍​, មហាវិថី​ព្រះសីហនុ​, ផ្លូវ​លេខ​១៦៣, ផ្លូវ​លេខ​២៧៨, ផ្លូវ​លេខ​៥៧, ផ្លូវ​លេខ​២៩៤, វិថី​សុធារស​,​។

ផ្លូវ​ខាងជើង​ជាប់​ស្ថានទូត​រុ​ស្ស៉ី​, វិថី​បាសក ស ប៊ិ​ត​, ផ្លូវ​ខាងជើង​សួន​សម្តេច ហ៊ុន សែន​, វិថី​សុរាម្រិត​, វិថី​ឧកញ៉ា ស៊ូ ស្រ៊ី​ន​, ផ្លូវ​លេខ​២៤៤, ផ្លូវ​លេខ​១៩, ផ្លូវ​លេខ​២០២, ផ្លូវ​លេខ​១៣, ផ្លូវ​លេខ​៩៤, ផ្លូវ​រង្វង់​មូល​វត្តភ្នំ​, ផ្លូវ​លេខ​៩៣, និង​អនុ​ស្ថានីយ GS1 ទួល​សង្កែ ដូច​មាន​ជូន​ក្នុង​ឧបសម្ព័ន្ធ​ក្នុង​តម្រាយ​ផ្លូវ និង​ផែនទី​ផ្លូវ ចាប់ពី​ដើមខែ​កក្កដា រហូតដល់​ដំណាច់ ខែកក្កដា ឆ្នាំ​២០១៩៕S/​