ជីក​ស្តារ​ប្រឡាយ​ទួល​ពង្រ​ទី​១​មួយ​ខ្សែ​ប្រវែង​ជាង​១​ពាន់​៥​រយ​ម៉ែត្រ​កាត់បន្ថយ​ការលិចលង់ នៅ​តំបន់​មុខ​សាលាក្តី​ខ្មែរក្រហម តំបន់​ជម្ពូរ​វ័​ន្ត

922
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​នៅពេលនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាននិងកំពុង​ជីក​ស្តារ​ប្រឡាយ​ទួល​ពង្រ​ទី​១​មួយ​ខ្សែ​ប្រវែង​ជាង​១៥០០​ម៉ែត្រ​ដើម្បី​កាត់បន្ថយ​ការលិចលង់​នៅ​តំបន់​មុខ​សាលាក្តី​ខ្មែរក្រហម ជម្ពូ​វ័​ន្ត រង្វង់​មូល​ចោមចៅ និង​តំបន់​ង​៧០​គឺ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នោះ​ដែល​កន្លងមក រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ខិតខំ​ប្រឹងប្រែង​ខ្លាំងណាស់ ក្នុងការ​ស្តារលូ ស្តារ​ប្រឡាយ រួម​និង​ការកសាង​ស្ថានីយ​បូ​ប​ទឹក​ថ្មី​ជាច្រើន​កន្លែង​ផងដែរ ។​
​ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមេសា​នេះ លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​មួយក្រុម​ចុះ​ធ្វើការ​ពិនិត្យ​ក្រុមការងារ​ដែល​កំពុង​ធ្វើ​សកម្មភាព​ជីក​ស្តារ​ប្រឡាយ​ទួល​ពង្រ​១​ប្រវែង​ជាង​១៥០០​ម៉ែត្រ​ដែល​ប្រឡាយ​មួយ​នេះ​មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​រំដោះ​ទឹក​ចេញពី​តំបន់​មុខ​សាលាក្តី​ខ្មែរក្រហម ជម្ពូ​វ័​ន្ត រង្វង់​មូល​ចោមចៅ និង​តំបន់ ង​៧០ ។​
​ក្នុងពេល​ចុះ​ពិនិត្យ​នោះ​លោក សាំ ពិសិដ្ឋ បានបញ្ជាក់​ឱ្យដឹងថា​៖ ក្នុង​ផែនការ​កាត់បន្ថយ​ទឹក​លិច​នៅ​តំបន់​មុខ​សាលាក្តី​ខ្មែរក្រហម ជម្ពូ​វ័​ន្ត រង្វង់​មូល​ចោមចៅ និង​តំបន់ ង​៧០ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​ជីក​ស្តារ​ប្រឡាយ​ទួល​ពង្រ​១ ប្រវែង ១៥១០​ម៉ែត្រ និង​ទទឹង​ប្រវែង ៨​ម៉ែត្រ ចាប់ពី​ផ្លូវ​រោងចក្រ​តុង​ហ្កា ដល់​ផ្លូវ​បេតុង​ទួល​ពង្រ ក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​គម្រោង​ដាក់លូ​ប្រអប់​ក្នុង​សាច់​ផ្លូវ​តាំង​កសាង​ចាប់ពី​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី​ទៅ​ភ្ជាប់​ប្រឡាយ​ទួល​សំពៅ​និង​១​ខ្សែ​ទៀត​ទៅ​ភ្ជាប់​ប្រឡាយ​ចំការ​ឳ​ឡឹ​ក​។ ទី​៣-​តំបន់​ខាងត្បូង​និង​ខាងកើត​ព្រលានយន្តហោះ​។​គម្រោង​នឹងដាក់​លូ​ប្រអប់​ទំហំ ៦.៨​ម៉ែត្រ និង ៤.៨​ម៉ែត្រ ដើម្បី​ដោះ​ទឹក​លិច​នៅ​ផ្លូវ ស ឡា ផ្លូវ​ណ័​រ​ប្រ៊ី​ត ផ្លូវ​ដួង ងៀប ភូមិ​ថ្មគោល ប្រឡាយ​លូ​៥ បុរី អូរ​បែកក្អម បុរី ស ឡា​។​
​លោក​ប្រធាន​មន្ទីរ​បន្តទៀតថា​៖​ក្នុង​ផែនការ​ដោះស្រាយបាន​នូវ​ការលិចលង់​នេះដែរ​កន្លងមក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​ដាក់ចេញ​ជា គម្រោង​សាងសង់​ស្ថានីយ៍​បូមទឹក​ថ្មី​ចំនួន​៤​កន្លែង​ទៀតផង​ដែរ ដូចជា នៅ​គឺ​ទី​១​ស្ថានីយ៍​បុរី​១០០​ខ្នង ទី​២​ស្ថានីយ៍​លូ​៥ ទី​៣​ស្ថានីយ៍​បឹងទំពុន និង​ទី​៤​ស្ថានីយ៍​ទួល​សំពៅ ដែល​បង្កើន​សមត្ថភាព​បូមទឹក​បាន​៣​ដង​៕

#