ជីដូន​ឱ្យ​ចៅ​លេង​គ្រាប់បែក​មិនទាន់​ផ្ទុះ​ច្រើន​ឆ្នាំ​ព្រោះ​មិនដឹង​

711

យោងតាម​សេចក្តីរាយការណ៍​ឱ្យដឹងថា ស្ត្រី​ម្នា​ក់នៅ​ប្រទេស​ចិន បានឱ្យ​ចៅប្រុស​របស់ខ្លួន​លេង “​ដុំ​ដែក​តូច​” មួយ​អស់​រយៈពេល ៣ ឆ្នាំ​ដោយ​មិនដឹង​សោះ​ថា​វា​ជា​គ្រាប់បែកដៃ​មិនទាន់​ផ្ទុះ​។​ ​

ស្ថានីយ៍ទូរទស្សន៍​មួយ​របស់​ចិន បាន​ផ្សាយ​ថា ក្រោយពី​ដឹងថា​ដុំ​ដែក​តូច​នោះ​ជា​គ្រាប់បែក​ភ្លាម ប៉ូលិស​បាន​បិទ​ហាម​ចេញចូល​ផ្ទះ​គ្រួសារ​ខាងលើ​ស្ថិតក្នុង​ទីក្រុង​ស៊ូ​ចូ​វ (Suzhou) ប្រទេស​ចិន ភ្លាមៗ មុនពេល​ទូរស័ព្ទ​ហៅ​ក្រុម​ជំនាញ​ខាង​ដោះ​គ្រាប់បែក​។ ​

ជីដូន​មានត្រកូល ចាង (Zhang) ខាងលើ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ទាំង​ញ័រ​ខ្លួន​ថា គាត់​ជីក​បាន​គ្រាប់បែក​នេះ​ពី​ក្នុង​ដី ខណៈ​គាត់​កំពុង​ជីកដី​ដាំ​ដើមឈើ​កាលពី​ប៉ុន្មាន​ឆ្នាំមុន ហើយ​គាត់​បានឱ្យ​វា​ទៅ​ចៅប្រុស​លេង ព្រោះ​មិនដឹង​សោះ​ថា​វា​ជា​គ្រាប់បែក​។​ ​

សូមបញ្ជាក់ថា ប៉ូលិស​បានដឹង​រឿង​គ្រាប់បែក​នេះ​ដោយ​ចៃដន្យ​កាលពី​ថ្ងៃទី​៩ ខែកញ្ញា បន្ទាប់ពី​ចុះទៅ​ដោះស្រាយ​ករណី​មួយ​នៅ​តំបន់​នោះ​។ នោះ​គឺ​ដោយសារតែ​ស្ត្រី​ជា​យាយ​ខាងលើ បាន​ហៅ​ឱ្យ​ប៉ូលិស​ទៅ​ជួយ​ពិនិត្យមើល​វត្ថុ​មួយ​នៅផ្ទះ​របស់គាត់ នោះ​គឺ​គ្រាប់បែក​នេះឯង​៕ ប្រែ​សម្រួល​: ខុម​