ជីរនាងវងៈ ឱសថ​ធម្មជាតិ​ដ៏​អស្ចារ្យ ដែល​គួរ​មាននៅ​ក្នុងផ្ទះ​

2080
ចែករម្លែក
  • 3
    Shares

​មនុស្ស​ជាច្រើន​នៅលើ​ពិភពលោក បាន​ជួប​បញ្ហា​សុខា​ភាព​ពាក់ព័ន្ធ​ដល់​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ (LDL) ដែល​អាច​បង្ក​ជា​ជំងឺ​សរសៃឈាម​បេះដូង ។ ធម្មតា​អាច​ប្រើ​ថ្នាំ​ដើម្បី​ព្យាបាល តែ​រឿងនេះ​មិនល្អ​សម្រាប់​​សុខភាព​របស់​អ្នក​ទៅ​ថ្ងៃក្រោយ ។ នោះ​ជា​មូល​ហេតុដែល​អ្នកជំនាញ​ការ​បាន​ទូន្មាន​ឲ្យ​គ្រប់គ្នា​គួរ​មាន​ដើម​ជីរនាងវង​១​ដើម នៅក្នុង​ផ្ទះ ។ ហេតុអ្វី​?

​អ្នក​អាច​មិនដឹងថា ក្រៅពី​ប្រើប្រាស់​ជា​បន្លែ​ចាំបាច់​សម្រាប់​មុខម្ហូប​មួយចំនួន ជីរនាងវង​នៅ​ជា​ថ្នាំ​ផ្សះ​ធម្មជាតិ​ដ៏​ខ្លាំង ជាមួយនឹង​លក្ខណៈពិសេស​ប្រឆាំង​អុកស៊ីតកម្ម​យ៉ាង​មាន​ប្រសិទ្ធភាព​, វា​តែង​ត្រូវបាន​ចាត់ទុក​ជា​ស្តេច​របស់​ពពួក​ឱសថ​រុក្ខជាតិ ។ លក្ខណៈពិសេស​ព្យាបាល​ជំងឺ​របស់​ជីរនាងវង ត្រូវបាន​គ្រូពេទ្យ​បុរាណ​ប្រើប្រាស់​រាប់ពាន់​ឆ្នាំ​មកហើយ ។​

​ជីរនាងវង​ផ្ទុក​បរិមាណ​វីតាមីន K ខ្ពស់ ជួយ​គ្រប់គ្រង​ខ្លាញ់​អាក្រក់​ក្នុង​ឈាម និង​ទប់ស្កាត់​ដុំ​កំណក​ឈាម ។ វា​ក៏​សម្បូរ​វីតាមីន A, C, សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង beta-carotene ទប់ស្កាត់ រ៉ាឌីកាល់​សេរី មិន​ឲ្យ​បង្ក​គ្រោះ​ថា្នក់​ដល់​សរសៃឈាម ។ អាស្រ័យ​ហ​តុ​នេះ វា​អាចជួយ​បង្ការ​ស្ត្រូ​ក​, ឈឺបេះដូង និង​ក្រឹ​ន​រឹង សរសៃឈាម​យ៉ាង​ប្រសិទ្ធភាព ។ ជីរនាងវង​ក៏​សម្បូរ​សារជាតិ​រ៉ែ រួមមាន​កាល់ស្យូម​, ម៉​ង់​ហ្គា​ណែ​ស​, ដែក​, ប៉ូ​តា​ស្យូ​ម ក៏ដូចជា flavonoid ជួយ​ការពារ DNA ។​

​តាម​អ្នកជំនាញការ អ្នក​គ្រាន់តែ​បរិភោគ​ជីរនាងវង ២ ស្លាបព្រា​ក្នុង​១​ថ្ងៃ នោះ​នឹង​ផ្តល់​ប្រសិទ្ធភាព​ស្មាន​មិន​ដល់ ៕ ប្រែ​សម្រួលៈ រតនៈ​