ជីវជាតិ​ដែល​ជួយ​ឱ្យ​ថ្លើម​អ្នក​កាន់​តែមាន​សុខភាព​ល្អ​!!

1426
ចែករម្លែក
  • 5
    Shares

​ថ្លើម​គឺជា​សរីរាង្គ​ក្នុង​ពោះ ដែល​ធំជាងគេ​បំផុត ហើយក៏​ដើរតួនាទី ដ៏​សំខាន់​មួយ​ផងដែរ​។ វា​ជួយ​កែប្រែ អាហារ​ទៅជា​ជីវជាតិ​។ វា​ក៏​ជួយ​ច្រោះ ជាតិពុល និង​បំប្លែង​ជាតិពុល​នោះ ចេញពី​រាងកាយ​បាន​ថែមទៀត​។ អ្នក​អាចជួយ​ឱ្យ​ថ្លើម​ធ្វើការ​កាន់តែ​ងាយស្រួល​តាមរយៈ ជួយ​ឱ្យ​វា​មាន​សុខភាព​កាន់តែ​ល្អ​ជាមួយនឹង​ការ​ញ៉ាំ​អាហារ ត្រឹមត្រូវ​។ តើ​គួរ​ជ្រើសរើស អាហារ អ្វី​ខ្លះទៅ​ដើម្បី​ថ្លើម​មាន​សុខ​ភាពល្អ​?
​ ​
​បន្លែ​ពណ៌​បៃតង​
​រ៉ាឌីកាល​សេរី​គឺជា​មូ​លេ​គុល ជាច្រើន ដែល​អាច​បំផ្លាញ​កោសិកា របស់​អ្នក និង​ធ្វើឱ្យមាន បញ្ហា​ច្រើន ដូចជា​ជំងឺថ្លើម​ជាដើម​។ សារធាតុ​ហៅ ថា អង់​ទី​អុកស៊ីដ​ង់​អាចជួយ​អ្នកយក ឈ្នះ​រ៉ាឌីកាល​សេរី​បាន​។ បន្លែ​ពណ៌ បៃតង​ដូចជា​ស្ពៃ​ស្ពី​ណា​ច​ផ្ទុក​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់ ច្រើនណាស់​។ វា​ក៏ មាន​ជាតិ​សរសៃ និង​សារធាតុ​ផ្សេងៗ ទៀតផង​ដែរ​ដែល​ថ្លើម​អ្នកត្រូវការ​។​
​ ​
​ស្រូវ​អូដ​
​អាហារ​មួយ​នេះ​មាន​ជាតិ សរសៃ​ខ្ពស់ ហើយ​អាចជួយ​ការពារ​ថ្លើម​ពី​ការ​រលា​កបាន​ថែមទៀត​។ វា​ក៏​អាចជួយ​ថែរក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​និង អេ​ឡិច​ត្រូ​លីត្រ​បានល្អ​ផងដែរ​។ អង្ករ សម្រូប ក៏​សម្បូរ​ជាតិ​សរសៃ​ច្រើន​ដែរ​។
​ ​
​ផ្លែ​ប៉ោម​
​ការសិក្សា​បានបង្ហាញ​ថា ផ្លែ ឈើ​ដែលមាន​ជាតិ​សរសៃ​ខ្ពស់ ដូចជា​ផ្លែ​ប៉ោម​ប្រហែលជា ជួយ​ដល់​អ្នក​ដែល មាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម ជាពិសេស​អ្នក ដែល​ធាត់​ជ្រុល​តែម្តង​។ ចូរ​ប្រាកដថា អ្នក​ញ៉ាំ​វា​ទាំង​សម្បក ព្រោះ​វា​ជា​កន្លែង ដែលមាន​ជាតិ​សរសៃ​ច្រើនជាងគេ​។ ផ្លែឈើ​ផ្សេងៗ ទៀត​ដែល​សម្បូរ​ជាតិ សរសៃ​ដែរ​មានដូចជា​៖
– •​ផ្លែ​ចេក​
– •​ក្រូច​
– •​ស្ត្រ​បឺ​រី​

​សាច់​ទ្រូង​មាន់​គ្មាន​ស្បែក​
​រាងកាយ​មនុស្ស​យើង​ត្រូវ ការ​ប្រូតេអ៊ីន ដើម្បី​បង្កើតជា​សរីរាង្គ រួមទាំង​ថ្លើម​ផងដែរ​ហើយ ក៏​ជួយ ឱ្យ​វា​មាន​សុខ​ភាពល្អ​ទៀត​។ ប៉ុន្តែ​ថ្លើម របស់​អ្នក​មិន​ត្រូវការ​ខ្លាញ់​ច្រើន​ឡើយ ។ សាច់​បក្សី​សុទ្ធ​គ្មាន​ខ្លាញ់​អាចជា មធ្យោបាយ​ដ៏​ល្អ​មួយ​ក្នុងការ​ទទួលបាន​ប្រូតេអ៊ីន​ដែល អ្នកត្រូវការ​។ ដូច្នេះ ចូរ​អាំង​វា​ញ៉ាំ​ចៀស​ជាង​ចៀន​។
​ ​
​ត្រី​សាល​ម៉ុ​ន​
​ត្រី​សាល​ម៉ុ​ន​ផ្ទុក​ទៅដោយ ប្រូតេអ៊ីន​ច្រើន ប៉ុន្តែ​មិន​ទាំងអស់​ឡើយ​។ ត្រី​ដ៏​ពេញនិយម​មួយ​នេះ ក៏មាន​អាស៊ីត ខ្លាញ់​អូ​មេ​ហ្គា​បី ដែល​អាច​បន្ថយ កូ​ឡេ​ស្តេ​រ៉ុល​បំបាត់​ការ​រលាក​និង​ជួយ​ឱ្យមាន ទម្ងន់​ប្រកបដោយ​សុខភាព​ល្អ​ទៀត​។ រឿង​អស់​ទាំងនេះ​អាចជួយ​ដល់​ថ្លើម​អ្នក​បាន​។ ចូរ​ធ្វើ យ៉ាងណា​ញ៉ាំ​ត្រី​សាល​ម៉ុ​ន​ពីរ​ទៅ​បួន​ពេល​ក្នុង​មួយ​សប្តាហ៍​។
​ ​
​សណ្តែក​
​អ្នក​មិនបាច់​ញ៉ាំ​សាច់​ច្រើន ដើម្បី​ទទួលបាន​ប្រូតេអ៊ីន​នោះទេ​។ អ្នក​អាច​ទទួលបាន​ប្រូតេអ៊ីន ហើយ​ជាតិ​សរសៃ ច្រើន​ទៀត​តាមរយៈ​ការ​ញ៉ាំ​សណ្តែក​។ ហើយ​វា​ក៏​មិនមាន​ខ្លាញ់​អាក្រក់​ដូច ក្នុង​សាច់សត្វ​ដែរ​។
​ ​
​ប្រេង​ផ្តល់​សុខភាព​
​ជម្រើស​ក្នុងការ​ជ្រើសរើស ប្រេង​ដែល​ផ្តល់​សុខភាព​គួរតែ​ជា​ប្រេង​អូ​លីវ និង​ប្រេង​ល្ហុង​ក្នុង ការ​ចម្អិន​អាហារ​ញ៉ាំ​នៅតាម​ផ្ទះ​។
​ ​
កាហ្វេ​
​ទម្លាប់​ពេលព្រឹក​របស់​អ្នក​ប្រហែលជា​ត្រូវមាន​កាហ្វេ​មួយ​ពែង​ចូល​ពោះ​ដែរ ប៉ុន្តែ​វា​ប្រហែលជា អាចជួយ​ថែរក្សា​ថ្លើម​ឱ្យមាន​សុខ​ភាពល្អ​បានដែរ​។ អ្នកវិទ្យាសាស្ត្រ​ជាច្រើន​មិន បាន​ប្រាកដ អំពី​មូលហេតុ​របស់​វា​ឡើយ ប៉ុន្តែ​ការសិក្សា​បាន​បង្ហាញថា ការ​ញ៉ាំ កាហ្វេ​ពីរ​បី​ពែង​ក្នុង​មួយថ្ងៃ ប្រហែលជា បន្ថយ​ការកើត​ជំងឺមហារីក​ថ្លើម​បាន​។
​ ​
តែ​បៃតង​
​វា​គឺជា​ភេសជ្ជៈ​ដ៏​ពេញនិយម មួយ ហើយក៏​មាន​អង់​ទី​អុកស៊ីដ​ង់​និង សារធាតុ​គីមី​ជាច្រើន​ទៀត ដែល​អាចជួយ​ការពារ​ថ្លើម​ពី​ការខូចខាត​របស់ កោសិកា និង​ការ​រលាក​បានដែរ​។ ការ​ញ៉ាំ តែ​បៃតង​ទៀងទាត់​ប្រហែល ជា​ជួយ​បន្ថយ​ឱកាស​នៃ​ការកើត​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​រលាក​ថ្លើម ក្រិន​ថ្លើម និង ជំងឺថ្លើម​រ៉ាំរ៉ៃ​បាន​។
​ ​
​ទឹក​
​ថ្លើម គឺមាន​ជាតិ​ទឹក​រហូត ដល់​៧៣​ភាគរយ ដូច្នេះ​យក​ល្អ​គួរតែ ប្រាកដថា អ្នកទទួលបាន ជាតិ​ទឹក​គ្រប់ គ្រាន់​ក្នុង​ខ្លួន ដើម្បី​ជំរុញ​ដល់​សរីរាង្គ ក្នុង​ខ្លួន​ធ្វើការ​កាន់តែ​ល្អ​។ ការខ្វះ​ជាតិ ទឹក​អាចធ្វើឱ្យ​តម្រងនោម​ខូច​បានដែរ​។
​ ​
​អ្វីដែល​មិនគួរ​ញ៉ាំ​
​ជាមួយនឹង​ការ​ញ៉ាំ​អាហារ​បាន​ត្រឹម​ត្រូវយក​ល្អ​គួរតែ​ចៀសវាង ឱ្យ​ឆ្ងាយ​ពី​អាហារ​ដែល​មិន ត្រឹមត្រូវ ។ អ្វីដែល​គំរាម​គំហែង​ខ្លាំង​បំផុត​ចំពោះ ថ្លើម​នោះ​មានដូចជា​៖
– អាហារ​ឆា​ឬ​ចៀន​
– អាហារ​មាន​ជាតិ​ខ្លាញ់ Saturated Fat ខ្ពស់​
– អាហារ​កៃ​ច្នៃ​
– •​គ្រឿង​ស្រវឹង ៕ ដោយ​៖ health.com.kh