ជីវិត​ក្រោយ​ឆាក​របស់​ឆា​លី ឆា​ភ្លី​ន (​សាក់​ឡូ​) ដែល​គេ​មិនទាន់​បានដឹង​

1278
ចែករម្លែក
  • 92
    Shares

​កើត​នៅ​ថ្ងៃទី ១៦ ខែមេសា​ឆ្នាំ ១៨៨៩ នៅ​ទីក្រុង​ឡុង​ដ៏ ប្រទេស​អង់គ្លេស លោក ឆា​លី ឆាប​ភ្លី​ន បានធ្វើការ​ជាមួយ​ក្រុម​រាំ​របាំ​កុមារ​មួយ មុនពេល​ល្បីល្បាញ​ក្នុង​វិស័យ​ភាពយន្ត​កំប្លែង​។​

​ឪពុក​របស់​ឆា​លី​ដើរតួនាទី​មិន​សំខាន់​ឡើយ​នៅក្នុង​ជីវិត​របស់​ស្តេច​កំប្លែង​រូបនេះ​។ ឪពុក​គាត់​ជា​មនុស្ស​ប្រមឹក​។ ម្ដាយ​របស់គាត់​គឺជា​អ្នក​សម្តែង​ល្ខោន​និង​ជា​អ្នកកំប្លែង​ផងដែរ​។ ជារឿយៗ​លោកស្រី​តែង​សម្តែង​ជា​លក្ខណៈ​ឯកជន​ដើម្បីឱ្យ​កូនប្រុស​របស់គាត់​សើច​។ លុយ​ក្នុង​គ្រួសារ​គឺ​ខ្សត់ខ្សោយ​ណាស់ ប៉ុន្តែ​សំណើច​មិនដែល​រីងស្ងួត​ក្នុង​គ្រួសារ​ឆា​ភ្លី​ន​ឡើយ​។​

​ប៉ុន្ដែ​ភាពក្រីក្រ​បាន​សង្កត់​មក​លើ​គ្រួសារ​ឆា​ភ្លី​ន​កាន់តែ​ធ្ងន់ធ្ងរ​។ ឆា​លី ឆា​ភ្លី​ន​បាន​ចំណាយពេល​កុមារភាព​របស់គាត់​ទាំងអស់​ក្នុង​វិបត្តិ​និង​ភាពក្រីក្រ​។ ប៉ុន្តែ​ភាពលំបាក​តោកយ៉ាក​ពិតជា​បាន​ជួយ​គាត់​។ គាត់​បាន​មើលឃើញថា គ្រួសារ​គាត់​នឹងមិន​អាច​រស់​បានឡើយ បើ​នៅតែ​ក្រីក្រ​យ៉ាងនេះ​។ គាត់​មិនដែល​មានជីវិត​ជា​កុមារ​ដូច​គេ​ដូច​ឯង​នោះទេ ព្រោះ​ពិភពលោក​បាន​យក​វា​ចេញ​ឆ្ងាយ​ពី​គាត់​តាំងពី​តូច ដោយសារតែ​ភាពក្រីក្រ​។​

​ទោះ​គ្មាន​នរណាម្នាក់​ដឹង​អំពី​រឿងនេះ​ក៏ដោយ ក៏ប៉ុន្តែ​ការឈឺចាប់​របស់គាត់​បា​ន​ក្លាយជា​សំណើច​ធ្វើឱ្យ​យើង​សើច​។ ប៉ុន្តែ​ខ្សែភាពយន្ត​របស់គាត់​មិនដែល​បណ្តាលឱ្យ​នរណាម្នាក់​ឈឺចាប់​ឡើយ​។​

​មិន​ត្រឹមតែ​សម្តែង​មួយ​មុខ​ប៉ុណ្ណោះ​ទេ ឆា​ភ្លី​ន​ក៏បាន​បង្កើន​ជំនាញ​ខាង​តែង​និពន្ធ តែង​បទ​ចម្រៀង និង​លេង​កីឡា​ទៀតផង​។ គាត់​គឺជា​អ្នកនិពន្ធ​សៀវភៅ ៤ ក្បាល​គឺ​សៀវភៅ “My Trip Abroad” សៀវភៅ “A Comedian Sees the World” សៀ​ភៅ “My Autobiography” និង​សៀវភៅ “My Life in Pictures” និង ស្នាដៃ​និពន្ធ​អត្ថបទ​ជាច្រើន​ទៀតផង​ដែរ​។ ឆា​លី ក៏​ជាត​ន្ត្រី​ក៏​ដ៏​ពូកែ​ផងដែរ ដោយ​ចេះ​លេង​វី​យូ​ឡុង​ដោយ​ប្រើ​ដៃ​ឆ្វេង​៕ ដោយ៖ កញ្ញាដាលីស

លោក ឆា​លី ឆាប​ភ្លី​ន ឬ ហៅថា សាក់​ឡូ