ជីវិត​ផ្ញើប្រាណ​លើ​ទីលាន​ចាក់សំរាម​ប្រឈម​ប៉ះពាល់​នឹង​សុខភាព​តែ​គ្មាន​ជំរើស​

433
ចែករម្លែក
  • 14
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ច្រើន​នាក់​ជា​ក្រុម​ជា​បុគ្គល​ឃើញ​នៅលើ​ទីលាន​គំនរ​សំរាម​ស្ថិតនៅ​ក្នុងភូមិ​តា​ឡី​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​មាន​ក្មេង​មួយចំនួន​សុខចិត្ត​បោះបង់ចោល​ការសិក្សា មក​ប្រកប ឬ​ជួយ​ការងារ​ឪពុកម្តាយ ក្នុង​របរ​រើស​អេតចាយ ក៏​ដើម្បី​ជីវិត​រស់​ប្រចាំថ្ងៃ ទាំង​ប្រឈម​ទៅនឹង​ផលប៉ះពាល់​សុខភាព​រាងកាយ​ក៏​សុខចិត្ត​ប្រកប​នូវ​របរ​មួយ​នេះដែរ​ដោយសារ​គ្មាន​ជំរើស ។​

ទាំង​ព្រឹក​ទាំងយប់ ឃើញថា​មនុស្ស​ចាស់​ក្មេង ច្រើន​នាក់​មាន​វត្តមាន​នៅលើ​ទីលាន​គំនរ​សំរាម ជា​របរ​មួយ​ប្រឈមមុខ​នឹង​សុខភាព ។​តែ​ដើម្បី​ជីវិត​មិន​ចង់​ក៏​ត្រូវតែ​ចង់​ដែរ​សម្រាប់​មនុស្ស​ទាំងនោះ ស៊ូទ្រាំ​ក្លិនស្អុយ ក្មេង​មួយចំនួន​សុខចិត្ត​បោះបង់ចោល​ការសិក្សា មក​ប្រចាំ​នៅ​គំនរ​សំរាម​ដែរ ។​

​ជួប​ជាមួយ​កុមា​ម្នាក់​ក្នុង​វ័យ​១២​ឆ្នាំ គាត់​បាន​រៀបរាប់​ឲ្យ​ដឹងថា ក្នុងស្ថានភាព​គ្រួសារ​របស់គាត់​ក្រីក្រ គាត់​សុខចិត្ត​មកជួយ​ការងារ​ឪពុកម្តាយ​ក្នុង​របសរ​រើស​អេតចាយ​នៅទីនេះ គ្រាន់​បាន​កម្រៃ​ចិញ្ចឹមជីវិត គ្រួសារ និង​គ្រាន់​បាន​កម្រៃ សំរាប់​ទៅ​រៀនសូត្រ​ខ្លះ ។​

តែបើ​តាម​បុរស​វ័យ​កណ្តាល​ម្នាក់​បាន​ឲ្យ​ដឹងថា គាត់​និង​ក្រុមគ្រួសារ​មក​ស្នាក់នៅ​ក្បែរ​ទីលាន​ចាក់សំរាម ក្នុង​សង្កាត់​ដង្កោ​នេះ ជាមួយ​របរ​ដើរ​អេតចាយ មិន​ថា​យប់ ឬ​ថ្ងៃ​នោះទេ​។​គាត់​ត្រូវតែ​ចូលមក​ទីលាន​គំនរ​សំរាម ស្វែង​កកាយ​រើស​រក​អេតចាយ ជា​របរ​ដែល​គាត់​សម្រេចចិត្ត ដោយសារតែ​ជីវភាព​ក្រីក្រ ។

​គាត់​បន្តទៀតថា ការ​ចូលមក​រើស​អេតចាយ​នេះ ខាង​ក្រុមហ៊ុន​ស៊ីន​ទ្រី​តម្រូវ​ឲ្យ​ចូល​ថ្មើរជើង កាន់តែ​បាវ ដើរ​កកាយ​រាវរក មិន​ថា​យប់ មិន​ថា​ថ្ងៃ កាលបើ​រើស​បាន​ហើយ តាម​ចំណង់​បុគ្គល​ពេញចិត្ត ត្រូវ​ស្ពាយ ពន់​សែង​ដើរចេញ​មកវិញ ។​

លោក​ឲ្យ​ដឹង​ដែរ​ថា រូបគាត់​មិន​ខុស​ណា​ពី​អ្នក​ដ៏​ទៃ ដែល​ប្រក​បរបរ​មួយ​ចេះ បានដឹង​ដែរ​ពី​ផលប៉ះពាល់ សុខភាព​រាងកាយ​តែបើ​មិន​ធ្វើ​ការងារ​មួយ​នេះ សម្រាប់​គាត់​វិញ ច្បាស់​ជា​ដាច់បាយ​ហើយ ពោល​គាត់​រើស​ក្នុង​មួយថ្ងៃ​ឬមួយ​យប់ បាន​អេតចាយ​យកទៅលក់​ម្តង បាន​លុយ​ពី​២​ម៉ឺន​រៀល ទៅ​២.៥០០​រៀល ក្នុង​មួយថ្ងៃ ។​

​ចំណែក​ស្ត្រី វ័យ​ចំណាស់​បន្តិច វិញ បាន​ពោល​រៀបរាប់ ទាំង​ទឹកមុខ​ប្រឡាក់​ស្រ​ម៉ក បាន​ឲ្យ​ដឹងថា គាត់​គ្មាន​ជម្រើស​របរ​អ្វី​ក្រៅពី​រើស​អេតចាយ​ឡើយ ពីព្រោះ​គាត់​គ្មាន​ទ្រព្យ​ធន់ ដើម​ទន់ ទៅរក​របរ​ផ្សេង គាត់​ក៏​ដឹង​ដែរ​ថា ការងារ​កកាយ​សំរាម​រក​អេតចាយ កាកសំណល់​នេះ វា​ប៉ះពាល់​ដល់​សុខភាព តែបើ​មិន​មក​រើស គ្រួសារ​ច្បាស់​ជា​អត​បាយ​ហើយ ៕S/​