ជីវិត​ផ្លូវ​ភេទបុរស​នឹង​ខ្លាំង​នៅពេល​មាន​របស់​ទាំងបី​នេះ​ជា​របប​អាហារ​

486

​ផ្លូវភេទ គឺជា​មុខងារ​មូលដ្ឋាន ដ៏​សំខាន់​មួយ​នៃ​ជីវិត​របស់​មនុស្ស​គ្រប់ រូប ព្រោះ​វា​អាច​ផ្តល់នូវ ភាព​រីករាយ និង​ភាពស្និទ្ធស្នាល​កាន់តែ​ស៊ីជម្រៅ ជាមួយ​ដៃគូ​បាន ។ ការ​កង្វះ​ចំណង់​ផ្លូវ ភេទ ភាពមិន​ឡើង​រឹង​របស់​លិង្គ និង បញ្ហា​ផ្លូវភេទ​ផ្សេងៗ​ទៀត​អាចធ្វើឱ្យ​ជីវិត​ទៅជា​គ្មាន​ភាពស្រស់ បំព្រង​ឡើយ ។ សម្រាប់​មនុស្ស​ប្រុស យើង​អាច​ប៉ះប៉ូវ បញ្ហា​នេះ​បាន​តាមរយៈ​ការគ្រប់គ្រង របប​អាហារ​ឱ្យបាន​ត្រឹមត្រូវ ។​
​ ​
​ខាងក្រោម​នេះ គឺជា​អាហារ បី​ប្រភេទ​ដែល​អ្នកស្រាវជ្រាវ​រកឃើញ ថា ផ្តល់​ភាព​កាន់តែខ្លាំង​ក្លា​ចំពោះ ចំណង់​ផ្លូវភេទ​របស់​មនុស្ស​ប្រុស​៖
​ ​
សាច់​
​ចូរ​បញ្ចូល​សាច់​គ្រប់​ប្រភេទ ទៅក្នុង​របប​អាហារ​អ្នក ព្រោះ​វា​អាច ជួយ​ពង្រឹង​ដល់​ជីវិត​ផ្លូវភេទ​បាន ។ សាច់គោ សាច់មាន់ និង​សាច់ជ្រូក ផ្ទុក​ទៅដោយ​សារធាតុ Carnitine, Larginine និង​ស័​ង្គ​សី ។ Carnitine និង Larginine ជា​អាស៊ីតអាមីណេ ម្យ៉ាង ដែល អាច ពង្រឹង​ដល់​លំហូរ​ឈាម ។ លំហូរ ឈាម​ដែល​រលូន និង​គ្មាន​ការស្ទះ គឺជា រឿង​ដ៏​សំខាន់​មួយ​ដើម្បី​ជួយ​ឱ្យ​បុរស និង​ស្ត្រី​មានការ​ឆ្លើយតប ខាង​ផ្លូវភេទ បាន​យ៉ាង​ល្អ ។ ជីវជាតិ​ពីរ​នេះ ក៏​អាច​ព្យាបាល​បញ្ហា​លិង្គ មិន​ឡើង​រឹង​របស់​បុរស​មួយ ចំនួន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផងដែរ ។ ជាតិ​ស័​ង្គ​សី​វិញ ជា​ជាតិ រ៉ែ ដ៏​សំខាន់ ដែល​ត្រូវបាន​គេ ស្គាល់​ថា ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ ប៉ុន្តែ​ក៏​ដើរតួនាទី​សំខាន់​ចំពោះមុខ ងារ​ផ្លូវភេទ ដែរ ព្រោះ​ការ​កង្វះ​ជាតិ​ស័​ង្គ​សី នឹងធ្វើ ឱ្យ​លិង្គ​មិន​ឡើង​រឹង និង​កង្វះ​អ័រម៉ូន ភេទ​ប្រុស​ទៀតផង ។​
​ ​
អ័យ​ស្ទើ​
​សមាសធាតុ​ផ្តល់​សម្រើប​ផ្លូវ ភេទ​របស់​អ័យ​ស្ទើ​ត្រូវបាន​គេ​រកឃើញ យូរណាស់​មកហើយ ព្រោះ​វា​ជួយ បង្កើន​ចំនួន​អ័រម៉ូន​ភេទ​ប្រុស​តេ​ស្តូ​ស្តេ​រ៉ូ​ន ។ ការបង្កើន​ការផលិត​អ័រម៉ូន មួយ​នេះ ត្រូវបានគេទទួលស្គាល់​ថា ជួយ ពង្រឹង​ភាពខ្លាំង​របស់​ផ្លូវ​ភេទបុរស ភាគច្រើន ។ អ័យ​ស្ទើ ក៏​ជា​ប្រភព​ដ៏ ឆ្លាត​វៃ​នៃ​ជាតិ​ស័​ង្គ​សី ផងដែរ ។​
​ ​
​ត្រី​សាល​ម៉ុង​
​ត្រី​មួយ​នេះ មាន​ភាព​ពេញ និយម​ខ្លាំងណាស់ ដោយសារតែ​វា​ផ្ទុក ទៅដោយ​សារធាតុ​អាស៊ីត​ខ្លាញ់ អូ​មេ​ហ្គា​បី ដែល​ល្អ​ចំពោះ​សុខភាព បេះដូង ។ យ៉ាងណាមិញ វា​ជា​របស់​ដ៏​សំខាន់​មួយ​សម្រាប់ ជំរុញ​ដល់​ជីវិត​ផ្លូវ ភេទ​កាន់តែ​ល្អប្រសើរ​ជាង​មុន​ដែរ ។ អូ​មេ​ហ្គា​បី ប្រហែលជា​ជួយ​បង្ការ​កុំឱ្យ មាន​កំណក​ក្នុង​សរសៃឈាម ដែលជា ហេតុនាំឱ្យ​លំហូរ​ឈាម​ក្នុង​ខ្លួន​ហូរ​កាន់តែ​ស្រួល ៕ ដោយ​៖ www.health.com. kh