ជីវិត​ផ្លូវ​ភេទបុរស​នឹង​ខ្លាំង នៅពេល​មាន​របស់​ទាំងបី​នេះ​ជា​របប​អាហារ​

2375
ចែករម្លែក
  • 82
    Shares

​ផ្លូវភេទ​គឺជា​មុខងារ​មូលដ្ឋាន​ដ៏​សំខាន់​មួយ​នៃ​ជីវិត​របស់​មនុស្ស​គ្រប់រូប ព្រោះ​វា​អាច​ផ្តល់នូវ​ភាព​រីករាយ និង​ភាពស្និទ្ធស្នាល​កាន់តែ​ស៊ីជម្រៅ​ជាមួយ​ដៃគូរ​បាន​។ ការ​កង្វះ​ចំណង់​ផ្លូវភេទ ភាពមិន​ឡើង​រឹង​របស់​លិង្គ និង​បញ្ហា​ផ្លូវភេទ​ផ្សេងៗ​ទៀត​អាចធ្វើ​ឲ្យ​ជីវិត​ទៅជា​គ្មាន​ភាពស្រស់​បំព្រង​ឡើយ​។ សម្រាប់​មនុស្ស​ប្រុស យើង​អាច​ប៉ះប៉ូវ​បញ្ហា​នេះ​បាន​តាមរយៈ​ការគ្រប់គ្រង​របប​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​។​

​ខាងក្រោម​នេះ​គឺជា​អាហារ បី​ប្រភេទ ដែល​អ្នកស្រាវជ្រាវ​រក​ឃើញថា ផ្តល់​ភាព​កាន់តែខ្លាំង​ក្លា​ចំពោះ​ចំណង់​ផ្លូវភេទ​របស់​មនុស្ស​ប្រុស​៖

​សាច់​
​ចូរ​បញ្ចូល​សាច់​គ្រប់​ប្រភេទ​ទៅក្នុង​របប​អាហារ​អ្នក ព្រោះ​វា​អាចជួយ​ពង្រឹង​ដល់​ជីវិត​ផ្លូវភេទ​បាន​។ សាច់គោ សាច់មាន់ និង​សាច់ជ្រូក​ផ្ទុក​ទោ​ដោយសារ​ធាតុ Carnitine, L-arginine និង​ស័​ង្គ​សី​។ Carnitine និង L-arginine ជា​អាស៊ីតអាមីណេ​ម្យ៉ាងដែ​លអាច​ពង្រឹង​ដល់​លំហូរ​ឈាម​។ លំហូរ​ឈាម​ដែល​រលូន និង​គ្មាន​ការស្ទះ គឺជា​រឿង​ដ៏​សំខាន់​មួយ​ដើម្បី​ជួយ​ឲ្យ​បុរស និង​ស្ត្រី​មានការ​ឆ្លើយតប​ខាង​ផ្លូវភេទ​បាន​យ៉ាង​ល្អ​។ ជីវជាតិ​ពីរ​នេះ​ក៏​អាច​ព្យាបាល​បញ្ហា​លិង្គ​មិន​ឡើង​រឹង​របស់​បុរស​មួយចំនួន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផងដែរ​។ ជាតិ​ស័​ង្គ​សី​វិញ ជា​ជាតិ​រ៉ែ​ដ៏​សំខាន់​ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ ប៉ុន្តែ​ក៏​ដើរតួនាទី​សំខាន់​ចំពោះ​មុខងារ​ផ្លូវភេទ​ដែរ ព្រោះ​ការ​កង្វះ​ជាតិ​ស័​ង្គ​សី​នឹងធ្វើ​ឲ្យ​លិង្គ​មិន​ឡើង​រឹង និង​កង្វះ​អ័រម៉ូន​ភេទ​ប្រុស​ទៀតផង​។​

​អ័យ​ស្ទើ​
​សមាសធាតុ​ផ្តល់​សម្រើប​ផ្លូវភេទ​របស់​អ័យ​ស្ទើ ត្រូវបាន​គេ​រកឃើញ​យូរណាស់​មកហើយ ព្រោះ​វា​ជួយ​បង្កើន​ចំនួន​អ័រម៉ូន​ភេទ​ប្រុស​តេ​ស្តូ​ស្តេ​រ៉ូ​ន​។ ការបង្កើន​ការផលិត​អ័រម៉ូន​មួយ​នេះ ត្រូវបានគេទទួលស្គាល់​ថា ជួយ​ពង្រឹង​ភាពខ្លាំង​របស់​ផ្លូវ​ភេទបុរស​ភាគច្រើន​។ អ័យ​ស្ទើ​ក៏​ជា​ប្រភព​ដ៏​ឆ្លាត​វៃ​នៃ​ជាតិ​ស័​ង្គ​សី​ផងដែរ​។​

​ត្រី​សាល​ម៉ុង​
​ត្រី​មួយ​នេះ​មាន​ភាព​ពេញនិយម​ខ្លាំងណាស់​ដោយសា​រ​តែ​វា​ផ្ទុក​ទៅដោយ​សារធាតុ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី ដែល​ល្អ​ចំពោះ​សុខភាព​បេះដូង​។ យ៉ាងណាមិញ វា​ជា​របស់​ដ៏​សំខាន់​មួយ​សម្រាប់​ជំរុញ​ដល់​ជីវិត​ផ្លូវភេទ​កាន់តែ​ល្អប្រសើរ​ជាង​មុន​ដែរ​។ អូ​មេ​ហ្គា​បី ប្រហែលជា​ជួយ​បង្ការ​កុំ​ឲ្យ​មាន​កំណក​ក្នុង​សរសៃឈាម ដែលជា​ហេតុ​នាំ​ឲ្យ​លំហូរ​ឈាម​ក្នុង​ខ្លួន​ហូរ​កាន់តែ​ស្រួល​៕ ប្រែ​សម្រួល​៖ Mr. Shuriken