ជីវិត និង ប្រវត្តិ​ចំបាប់​កម្ពុជា​ត្រូវបាន​ថត​ជា​ភាពយន្ដ​ដោយ​ផលិតកម្ម​មួយ​របស់​ឥណ្ឌា​

1517
ចែករម្លែក
  • 62
    Shares
កីឡាការិនី​នី សំណាង​(រូបថតរ៉ូហ្សា)

ដោយ​:​រ៉ូ​ហ្សា​/​ភ្នំពេញ​:​ប្រវត្តិ និង ការខិតខំ​របស់​ចំបាប់​ត្រូវបាន​ផលិតកម្ម​កុន​មួយ​របស់ ឥណ្ឌា​ជួយ ថត​ជា ខ្សែ​ភាពយន្ដ​។​នេះ​ដោយសារ​តែមាន​ចំណែក​ជាច្រើន​ស្រដៀង​គ្នា​ជាមួយនឹង​ជីវិត​របស់​កីឡាការិនី​ចំបាប់​មួយរូប​នៅ​ឥណ្ឌា ។​

​ ​បើតាម​រឿងតំណាល​មួយ​របស់​ឥណ្ឌា​ហើយ​ដែល​រឿង​នោះ​ត្រូវបាន​ថត​ជា​ខ្សែភាពយន្ដ​បន្ទាប់មក​រឿង​នោះ​ក្លាយ​ជា​រឿង​ដែល​ល្បី​ល្បាញ​ខ្លាំង និង មាន​អ្នកទស្សនា​ច្រើន​នៅ​ប្រទេស​ចិន​។​រឿង​នោះ​តំណាល​ថា​មាន​កីឡាករ​​ចំបាប់​មួយរូប​ល្បីឈ្មោះ​គ្រាន់បើ​ដែរ​តែ​ជា​អកុសល​គាត់​គ្មាន​កូនប្រុស​ដើម្បី​បន្តវេន​គាត់​មានតែ​កូនស្រី​ម្នាក់​ប៉ុណ្ណោះ​។​កូន ស្រី​នោះ​ក៏មាន​បំណង​បន្តវេន​ឪពុក​ដែរ​តែ​ឪពុក​មិន​ព្រម ។​ដោយសារតែ​មិនមាន​ការឯកភាព​ពី​ឪពុក​នោះ​កូនស្រី​រូបនោះ​បាន​លួច​ទៅ​ហ្វឹកហាត់​ដោយ​មិន​ឲ្យ​ឪពុក​ដឹង​។​ទីបំផុត​នាង​បាន​ក្លាយជា​ម្ចាស់​មេដាយ​មាស​នៅក្នុង​ការប្រកួត​កីឡា​អូឡាំពិក ។​

​ ​ដោយឡែក​នៅ​កម្ពុជា​លោក​វ៉ា​ត់​ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង ជា​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​នោះបាន​ឲ្យ​ដឹងថា​មាន​កីឡាការិនី​កម្ពុជា​មួយរូប​មាន​ប្រវត្តិ​ប្រហាក់ប្រហែល​នឹង​រឿងនិទាន​នៅ​ឥណ្ឌា​នោះដែរ ។​

លោក​វ៉ា​ត់ ចំរើន​កាល​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​១៩៩៦​នៅ​អា​ត្ល​ង់​តា​សហរដ្ឋអាមេរិក​

​ ​កីឡាការិនី នី សំណាង​មាន​ឪពុក​ជា​អ្នក​ចំបាប់ តែ​ឪពុក​របស់​នាង​មិនបាន​រារាំង​មិន​ឲ្យ​នាង​មក​ហាត់​ចំបាប់​នោះ គឺ​ឪពុក​របស់​បាន​យក​កូន​មក​ផ្ញើ​ជាមួយនឹង​លោក​វ៉ា​ត់ ចំរើន​ដែល​កាលនោះ​លោក​ជា​គ្រូបង្វឹក​ចំបាប់ ។ លោក​បានកត់សំគាល់​ឃើញ​ថា​កីឡាការិនី​រូបនេះ​នឹង​ក្លាយជា​អ្នក​ចំបាប់​ដ៏​មានកេរ្តិ៍ឈ្មោះ​ជាមិនខាន ។​

​ ​នៅ​ឆ្នាំ​២០១៣​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៧​ធ្វើ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ។ កីឡាការិនី នី សំណាង​បាន​ឈាន​​ជើង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ទាំង​មាន​ជំនឿ​ចិត្ត ។ លោក​វ៉ា​ត់ ចំរើន​កាលនោះ​ក៏បាន​ថ្លែងប្រាប់​អ្នក​កាសែត​មុនពេល​ចេញទៅ​ប្រកួត​ទាំង​មាន​ជំនឿ​ចិត្ត​ដែរ​មិនតែប៉ុណ្ណោះ​លោក​ថែមទាំង​ចាត់ទុក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​កាលនោះ​ជា​ឱកាស​មួយ​សម្រាប់​អ្នក​ចំបាប់​កម្ពុជា​សាក និង វាស់​ស្ទង់​សមត្ថភាព​ដើម្បី​ឈានទៅ​ប្រកួត​កីឡា​អាស៊ី​(ASIAN Games)​ដែលមាន​ប្រទេស​ជាង​៤០​ចូលរួម ។​

​ ​សូមបញ្ជាក់ថា​ក្នុង​សាច់​រឿងនេះ​តួអង្គ​សំខាន់​គឺមាន​លោក​វ៉ា​ត់ ចំរើន​ដែល​និទាន​ពី​ជីវិត​របស់លោក​ក្នុង​អាជីព​ជា​កីឡាករ​ចំបាប់​ការតស៊ូ​ហ្វឹកហាត់​ដើម្បី​បានចេញ​ទៅ​ប្រកួត​នៅក្រៅ​ប្រទេស និង ការតស៊ូ​បង្ហាត់​សិស្ស​នៅពេល​ដែល​ខ្លួន​ក្លាយជា​គ្រូបង្វឹក​នោះ ។​

​ ​ការ​ចេញទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៧​ចំបាប់​របស់​កម្ពុ​ជាដ​ណ្ដើ​ម​បាន​មេដាយមាស ៤ គ្រឿង​, ប្រាក់​២​គ្រឿង និង សំរឹទ្ធិ​៤ គ្រឿង ។ កីឡាការិនី​នី សំណាង​ក៏​ដណ្ដើមបាន​មេដាយមាស មួយ​គ្រឿងក្នុង​ព្រឹត្តិការណ៍​នេះដែរ​។​

​ ​លោក​វ៉ា​ត់ ចំរើន​បាន​បន្តថា​រឿងនេះ​មាន​ភាព​កំសត់ ដែល​បង្ហាញ​ពី​ការតស៊ូ​របស់​អ្នក​ចំបាប់​នៅ​ពេក​ហ្វឹកហាត់​ពេល​ប្រកួត បន្ទាប់ពី​ប្រកួត​ចប់ អារម្មណ៍​ពេល​ចាញ់ និង ពេល​ឈ្នះ​ជាដើម ។​

​ ​កីឡាការិនី​នី​សំណាង​សព្វថ្ងៃនេះ​បាន​លាលែង​ពី​កីឡា​ចំបាប់​ហើយ​ព្រោះ​នាង​ត្រៀមខ្លួន​ចូល​រោងការ ។ នាង​ជាម​ន្ត្រី​នៃ​នាយកដ្ឋាន​កីឡា​សិស្ស​-​និស្សិត ឯ គូ​ដណ្ដឹង​របស់​នាង​គឺ​កីឡាករ​ចំបាប់​ងួន មករា​ដែលជា​កីឡាករ​ចំបាប់​ដ៏​ល្បីល្បាញ​មួយរូប​ដែរ ។​

​សូមបញ្ជាក់ថា​នេះ​ជា​ខ្សែភាពយន្ដ​ខ្នាត​វែង​ដែល​បញ្ចាំង​រយៈពេល​២​ម៉ោង​កន្លះ​ឯណោះ ៕MN