ជី​ង​ជី​ង ធ្វើឱ្យ​ភ្ញៀវ​បើកភ្នែក​ប៉ុន​ពងមាន់​ នា​ថ្ងៃ​ខួបកំណើត​

319
ចែករម្លែក

ភ្នំពេញ​៖ ពិតជា​មិនធម្មតា​មែន​ តារា​ម៉ូ​ដែល ជី​ង​ជី​ង ដោយ​ក្នុង​ថ្ងៃ​ខួបកំណើត​របស់​នាង កាលពី​យប់​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៩ កញ្ញា​លេង​បញ្ចេញ​ដើមទ្រូង​ឡើង​ស្ទើរតែ​ឃើញ​ខាងក្នុង​ទាំងអស់ ។

​ក្នុង​ពិធី​ខួបកំណើត​តារា​សិច​ស៊ី កញ្ញា ជី​ង​ជី​ង នៅ​ភោជនីយដ្ឋាន​វី​ហ្វ្រេ​ន​ កាលពី​យប់ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៩ ត្រូវបាន​ឱ្យឃើញថា តារា​ស្រី​រូបនេះ ពិតជា​ស្រស់ស្អាត និងសិច​ស៊ី​ខ្លាំង ក្នុង​ឈុត​រ៉ូ​បព​ណ៌ស លេង​ម៉ូត​តាមបែប​សម័យ​បារាំង​។ ជាមួយគ្នា​នោះ រ៉ូ​បព​ណ៌ស​របស់​នាងក្នុង​ពិធី​ខួបកំណើត​លើក​នេះ លេង​បញ្ចេញ​សាច់​ដើមទ្រូង​ឃើញច្បាស់ៗ​តែម្តង គ្រាន់តែ​បាំង​បន្តិចៗ​ប៉ុណ្ណោះ​។​

​កញ្ញា ជី​ង​ជី​ង បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា ឆ្នាំនេះ​នាង​ចង់​ធ្វើ​ខួបកំណើត​ម្តង​ជុំគ្នា ជាមួយ​មិត្ត​សិល្បៈ និងរៀមច្បងតារា​ល្បីៗ ដើម្បី​សប្បាយ និង​ចង់​មានកម្ម​វិធី​ធំ​ម្តង ដូច​គេ​។ អ្វីដែល​ជាពិសេស​នោះ ក៏​រៀបចំ​ពិធី​នេះ​ឡើង​ឱ្យមាន​រាសី​ខ្ពស់​កាន់តែ ហេង​ហេងជាង​មុន​។ ជាមួយគ្នា​នោះ​នាង​ក៏​អបអរ​ចំពោះ​ខ្លួនឯង​ដែល​មួយរយៈ​នេះ មាន​ភាព​រីកចម្រើន​ជាង​មុនសម្រាប់​ការងារ​សិល្បៈ​របស់​នាង​ ខណៈ​ទីផ្សារ​ម៉ូ​ដែល របស់​នាង​បោះជំហាន​ទៅមុខ​ទទួល​ការគាំទ្រ​ខ្លាំង​គ្រាន់បើ​ពី​អ្នកគាំទ្រ​និង​អ្នកដឹកនាំ​កម្មវិធី​។​

​តារា​សិច​ស៊ី​រូបនេះ​បង្ហើប​ឱ្យដឹងថា​ ខួបកំណើត​ឆ្នាំនេះ​នាង​រាង​សិច​ស៊ី​ខ្លាំង​ជាង​រាល់ដងបន្តិច​ហើយ ព្រោះ​នាង​ចង់បង្ហាញ​សម្រស់​របស់​នាង​ឥឡូវនេះ​ស្គម​ស្លី​ម ស ស្អាតជាង​មុន​។ បើ​មាន​ការខុស​ទាស់ ឬ មិន​ពេញចិត្ត​ប្រការ​ណាមួយ នាង​សុំទោស​ផងដល់​សាធារណជន និង​អ្នកគាំទ្រ ពីព្រោះ​នាង​ជា​តារា​បង្ហាញ​ម៉ូត ដូច្នេះ​ត្រូវមាន​អ្វី​ថ្មី និង ហាន​លេង​សិច​ស៊ី​តាម​សម័យកាល​៕ ដោយ បូ​រិ​ន​/Ha