ជី​ជី មាន​ប្រជាប្រិយ​ឡើង​តែ​អម​រង​ការរិះគន់​រឿង​បង្អួត​គ្រង​ឈុត​បែប​ថៃ

659
ចែករម្លែក

ដោយ​: បូ​រិ​ន
​ភ្នំពេញ​:
តារា​សម្តែង កញ្ញា ជី​ជី កំពុងទ​ទួ​លា​បាន​ប្រជាប្រិយភាព​លេចមុខ​ក្នុង​រឿង​ភាគ​ជាច្រើន​របស់​ស្ថានីយទូរទស្សន៍​នោះ កន្លងមកនេះ បានបង្ហាញ​រូបថត​ជាច្រើន​សន្លឹក បង្អួត​សម្រស់​ស្លៀក​ឈុត​បុរាណ ស្អាត​ទាក់ទាញ​ភ្នែក​មិនតិច​ទេ រហូត​ធ្វើ​ឲ្យ​អ្នក​និយម​លេង​បណ្តាញ​ទំនាក់ទំនង​សង្គម យល់ច្រឡំ​ថា នាង​គឺជា​តារា​ថៃ​ថែមទៀត​។

​ទើបតែ​ពេលនេះ ការពិត​បាន​លាតត្រដាង ដោយសារតែ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម ហ្វេ​ស​បុក របស់​កញ្ញា ត្រូវបាន​គេ​ឃើញ​បង្ហាញ​សកម្មភាព ថត​រឿង​បន្តបន្ទាប់ ដែល​ធ្វើអោយ​អ្នក​និយម​លេង​ហ្វេ​ស​បុក លាន់មាត់​ថា ស្រី​ស្អាត​ដែល​តុបតែង​ខ្លួន​ថត​ឈុត​បុរាណ​ថៃ មិនមែនជា​ថៃ​ទេ គឺជា​ខ្មែរ​តើ តាមពិត​ប្រទេស​យើង​ក៏មាន​អ្នក​ស្អាត​ច្រើន​ដែរ គ្រាន់តែ​យើង​មើលរំលង និង គិតថា​អោយតែ​ស្រី​ស្អាត​គឺជា​ជាតិ​សាសន៍​ជិតខាង​ទៅវិញ​។

​អម​ជាមួយ​ការសរសើរ​ពី​មិត្ត​ភ័ក្ត្រ​និង​អ្នកគាំទ្រ​កញ្ញា ជី​ជី ចំពោះ​ការ​បង្អួត​រូប​សម្រស់​គ្រង​ឈុត​បែប​ថៃ​នេះ នាង​ក៏ត្រូវ​អ្នក​រិះគន់​ខ្លះ​សម្តែង​ការមិន​ពេញចិត្ត​ដែល​ធ្វើបែបនេះ​។ អ្នកខ្លះ​បញ្ចេញមតិ​ចោទសួរ​ម៉េច​មិន​រក​ការ​តុ​ប​តែ ឬ រក​ម៉ូត​ណា​ជា​របស់​ខ្មែរ​។

​រូបថត​ជាច្រើន​សន្លឹក ដែល​កញ្ញា ជី​ជី បង្ហាញ​នៅលើ​បណ្តាញ​សង្គម ត្រូវបាន​មហាជន​សរសើរ​ពី​រូប​សម្រស់ ពណ៌​សម្បុរ​ស្អាត ទាក់ទាញ​ខ្លាំង ហើយ​នៅ​ក្នុងនោះ​ស្ទីល​នៃ​ការថត​ក៏បាន Style ប្លែកៗ​ពីគ្នា​ផងដែរ​។

​កញ្ញា ជី​ជី បាន​បកស្រាយ​ប្រាប់​បណ្តាញសារព័ត៌មាន​ឱ្យដឹងថា នាង​ពិត​យក​ឈុត​បែប​ថៃ​នេះ​មក​ថត​មែន ដោយសារតែ​នាង​ធ្វើឱ្យ​ប្លែក​ម្តង​ឃើញ​ស្អាត​។ នាង​ក៏​សុំទោស​ផង ប្រសិនបើ​នាង​ស្លៀក​ឈុត​បែបនេះ​ប៉ះពាល់​នោះ​។ នាង​មិនបាន​តាំងចិត្ត​ឱ្យ​ផ្ទុះ​ការរិះគន់​នោះទេ​៕ ល​