ជី​ត្រា​ហ្គ​ន់ សុំ​ចិត្ត​ប្រិយមិត្ត ឈប់​ផ្ញើ​សំបុត្រ​មក​ខ្លួន​ទៀត អាន​អត់​ទាន់​ទេ​ច្រើនពេក​ហើយ ខណៈ​កំពុង​បំពេញ​កាតព្វកិច្ច​យោធា​

1135
ចែករម្លែក

​ក្រុម​អ្នកគាំទ្រ​តារាចម្រៀង K-pop លោក ជី​ត្រា​ហ្គ​ន់ (G-Dragon) ស្នើសុំ​អ្នកគាំទ្រ​ឈប់​ផ្ញើ​សំបុត្រ​មក​មូលដ្ឋានទ័ព​ទៀត កន្លែង​ដែល​គាត់​កំពុង​បំពេញ​កាតព្វកិច្ច​យោធា​។

​ជំរំ​ដែល​ជី​ត្រា​ហ្គ​ន់​កំពុងធ្វើការ ឥឡូវ​អស់​ក្រដាស​ប្រើប្រាស់​ហើយ ដោយសារ​ម៉ាស៊ីន​ចេះតែ​ព្រី​ន​ចេញ​នូវ​រាល់​អ៊ីមែល​ផ្ញើមក​តារា​រូបនេះ​។ នេះ​បើ​យោងតាម​ផលិតកម្ម​របស់​តារាចម្រៀង​រូបនេះ​។

​ផលិតកម្ម YG Entertainment និយាយថា “​ជី​ត្រា​ហ្គ​ន់​កំពុង​ជួប​ការលំបាក​ជាមួយ​អ្នកគាំទ្រ ដែល​ផ្ញើ​សំបុត្រ​មក​យ៉ាងច្រើន​ទៅ​អង្គភាព​យោធា​។ សូម​ឈប់​ផ្ញើ​សំបុត្រ​ទៀត​ទៅ យើង​នឹង​អរគុណ​ចំពោះ​រឿងនេះ​”​។

​នៅ​កូរ៉េខាងត្បូង បុរស​ទាំងអស់​អាយុ​ពី ១៨ ដល់ ៣៥ ឆ្នាំ ត្រូវតែ​បំពេញ​កាតព្វកិច្ច​យោធា ២ ឆ្នាំ​។

​ជី​ត្រា​ហ្គ​ន់ អាយុ ២៩ ឆ្នាំ សមាជិក​ក្រុម​ចម្រៀង Big Bang បាន​ចូល​បម្រើ​ទ័ព​នៅ​ថ្ងៃទី ២៧ កុម្ភៈ ហើយ​តាំងពី​ពេល​នោះមក​អ្នកគាំទ្រ​ចាប់ផ្តើម​ផ្ញើ​សំបុត្រ​គាំទ្រ​លើកទឹកចិត្ត​រហូតមក​។

​ប៉ុន្តែ​វា​បាន​បង្កបញ្ហា​នៅ​ជំរំ​ទ័ព ព្រោះ​ទាហាន​ដទៃទៀត​ពុំ​អាច​ទទួលបាន​សំបុត្រ​ដែល​សាច់ញាតិ​ផ្ញើមក​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

ជី​ត្រា​ហ្គ​ន់