ជី​មមី ហ្សេ​ន​ឌឺ​សាន់ ចេញ​រឿង​ថ្មី

193

“​ឆមាស​ចុងក្រោយ ឬ Final Semester” ជា​ខ្សែភាពយន្ត​ថ្មី​របស់​អ្នក ដឹកនាំ​រឿង លោក ជី​មមី ហ្សេ​ន​ឌឺ​សាន់ បានចេញ​ជា​ផ្លូវការក្រោយ​ស្នាដៃ​របស់ លោក​កន្លងមក​គឺ​រឿង​“​ហនុមាន​” បាន ទទួល​ការគាំទ្រ និង​ការសរសើរ​យ៉ាង ខ្លាំង​កាលពី​ឆ្នាំ​២០១៧​។​
​ ​
​លោក ជី​មមី បាន​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យដឹងថា ខ្សែភាពយន្ត “​ឆមាស​ចុងក្រោយ​” បានដាក់​សម្ពោធ ជា​ផ្លូវការ​ហើយដោយ​ដាក់​បញ្ចាំង​គ្រប់រោងកុន ដែលជា​ប្រភេទ​ភ័យខ្លាច តាមស្រាវជ្រាវ​និង​អំពើ​ឃាតកម្ម​សម្លាប់ មនុស្ស​យ៉ាង​ចម្លែក​ក្នុង​យុគសម័យ​ទំនើប​តាម​ប្រព័ន្ធអ៊ិន​ធឺ​ណេ​ត ។

​លោក​បាន​បន្តថា រឿងនេះ​ដក ស្រង់​ចេញ​ករណី​ឃាតកម្ម​ពិត​មួយ ដែល​គេច​ង់​និយាយ​ពី​ករណី មួយ​នៅ​ឆ្នាំ ២០១២ ក្រោយពេល​គេ​បានឃើញ​សាក សព​សិស្ស​មួយក្រុម​នៅក្នុង​សាលា​មួយ​។ ក្រោយមក​ប៉ុន្មាន​ឆ្នាំ គេ​បាន​រកឃើញ វីដេអូ​និយាយ​អំពី​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នាយ​ប់ នោះ​នៃ​អំពើ​ឃាតកម្ម សម្លាប់​សិស្សសាលា​យ៉ាង​ចម្លែក​នោះ​។ ព្រឹត្តិការណ៍​ដ៏​អាថ៌កំបាំង​នេះ នឹង​លាតត្រដាង ដោយ​ផលិត​ជា​សាច់រឿង​ហើយ ដាក់​បញ្ចាំង​ចាប់​ពេលនេះ​តទៅ​។​
​ ​
​ផលិតករ​រូបនេះ​បាន​ប្រាប់ថា មូលហេតុ​ដែល​លោក​ផលិត​សាច់រឿង នេះ​ឡើង ដោយសារតែ លោក​ចាប់ អារម្មណ៍​ថា ប្រភេទ​សាច់រឿង​បែបនេះ ឬ​ករណីបែបនេះ ជា​រឿង​កម្រ ដូច្នេះ លោក​ផលិត​រឿង​បែបនេះ​ឡើង​ចង់ ដាស់តឿន​និង​ចង់​បង្ហាញថា​ខ្សែភាពយន្ត​នេះ​ចេញពី​រឿង​ពិត ដែល​វា​ឆ្លុះ បញ្ចាំង​ពី​សង្គម​ពិត​សព្វថ្ងៃ យុវវ័យ ពេញនិយម Smart Phone ថត​និង​ទទួល ដំណឹង​គ្រប់បែបយ៉ាង រហូត​ធ្លាក់ចូល រឿងរ៉ាវ​ឃាតកម្ម​។ ដូច្នេះ​ចង់ដឹងថា មូលហេតុ​អ្វី​បានជា ក្រុម​សិស្សសាលា ស្លាប់​ដោយសារ​ទូរ​សព្ទ​ទំនើបៗ និង​ការជឿ​គ្មាន​ការពិចារណា​រហូត​ស្លាប់ ដោយ​ល្បិច​ឃាតករ សូម​ទស្សនា​រឿងនេះ ៕ ប្រែ​សម្រួល​: បូ​រិ​ន​