ជី ដ្រា​ហ្គុ​ន និង នាង លី ជូ​យឹ​ន ស្ងាត់ៗ​ណាត់គ្នា​ដើរលេង​៣​យប់​៤​ថ្ងៃ​នៅ​កោះ​ជេ​ជូ​

296

​ជួប​ជាមួយ​គូស្នេហ៍​គួរឱ្យ​ស្រឡាញ់​ដំបូង​គេ​ប្រចាំឆ្នាំ​ថ្មី ជាមួយ​ប្រជុំ​រូបថត ជី ដ្រា​ហ្គុ​ន (G-Dragon) និង នាង​លី ជូ​យឹ​ន (Lee Joo-yeon) ណាត់គ្នា​ដើរលេង​ក្រៅ​។

​ដំណឹង​ថា ក្យុ​ន ជី​យ៉ុង (Kwon Ji-young) ដែល​ល្បី​លើ​ពិភពលោក​តាមរយៈ​ឈ្មោះ​លើ​ឆាក​ថា ជី​ដ្រា​ហ្គុ​ន និង នាង​លី ជូ​យឹ​ន អតីត​សមាជិក​ក្រុម​ចម្រៀង​ស្រី After School កំពុង​ទាក់ទង​ស្រឡាញ់គ្នា គឺជា​កាដូ​ឆ្នាំ​ថ្មី​មួយ​សម្រាប់​អ្នកគាំទ្រ K-pop​។​

​យោងតាម​វេ​ប​សាយ Dispatch តារា​ល្បី​កូរ៉េខាងត្បូង​ទាំងពីរ​ដួង​នេះ​បាន​ចំណាយពេល ៤ ថ្ងៃ ៣ យប់ នៅលើ​កោះ​ជេ​ជូ ដើរ​លំហែកាយ​ថ្ងៃ​ឈប់សម្រាក​ជាមួយគ្នា​។

​ភ្លាមៗ​បន្ទាប់ពី​អត្ថបទ​នេះ​បានចេញ​ផ្សាយ ផលិតកម្ម​របស់​អ្នក​ទាំងពីរ គឺ YG Entertaiment និង Better ENT បាន​និយាយថា ពួកគេ​សូមបញ្ជាក់ថា នេះ​ជា​ដំណឹង​ពិត ហើយ​ការឆ្លើយតប​ជា​ផ្លូវការ​នឹងត្រូវ​ចេញ​នៅពេល​ក្រោយ បន្ទាប់ពី​ផលិតកម្ម​ទាំងពីរ​និយាយ​ជាមួយ​តារា​របស់ខ្លួន​សិន​៕ ដោយ៖ កញ្ញាដាលីស

ជី ដ្រា​ហ្គុ​ន ដើរលេង​ជាមួយ​នាង លី ជូ​យឹ​ន ៤ ថ្ងៃ ៣ យប់ នៅលើ​កោះ​ជេ​ជូ​ក្នុងឱកាស​ចូលឆ្នាំថ្មី