ជឹម ចិ​ត្រា និង ហ៊ឹម សារ៉ាន់​ប្រជែង​គ្នា​ដណ្ដើម​រង្វាន់​១.០០០​ដុល្លារ​

265

(ភ្នំពេញ)​:​លើស​ង្វៀន​ហ្គេ​ន​ស្ប៊ើ​ក​របស់​អាស៊ីអាគ្នេយ៍​យប់​ថ្ងៃទី​៣០​កញ្ញា​អ្នក​ប្រដាល់​ជឹម ចិ​ត្រា​ក្លិប​ខ្លារខិន​មាន រិ​ទ្ធ នឹងត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ហ៊ឹម សារ៉ាន់ សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ដើម្បី​ប្រជែង​យកលុយ​ធំ ។​

​ព្រឹត្តិការណ៍​មាន​មួយខែ​ម្ដងនេះ​សម្រាប់​អ្នកឈ្នះ​នឹង​បាន​រង្វាន់​១.០០០​ដុល្លារ ឯ អ្នកចាញ់​បានត្រឹមតែ​៣០០​ដុល្លារ​ប៉ុណ្ណោះ​។ ចិ​ត្រា​ស្គាល់​សង្វៀន​ប្រដាល់​ក្រោយ សារ៉ាន់ ទេ តែ​គេ​ហាក់ដូច​ជាមាន​ភាពល្បីល្បាញ​គួរសម​។ អ្នក​ប្រដាល់​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៥​ដង ឈ្នះ​៥៥​ដង ចាញ់​៩​ដង និង​ស្មើ​ពិន្ទុ ១ ដង ។​

​ចំពោះ សារ៉ាន់ វិញ​គេ​មានការ​ធ្លាក់ចុះ​ច្រើនណាស់​ពេលនេះ​។ គេ​ធ្លាប់ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប ដែលមាន​កណ្ដាប់ដៃ ជង្គង់ កែង និង​ទាត់​ចេញ​បាន​រហ័ស​ណាស់​។ សារ៉ាន់ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៥​ដង ឈ្នះ​៦៣​ដង ចាញ់​១៩​ដង និង​ស្មើ​ពិន្ទុ​៣​ដង​។​

​នរណា​នឹង​ក្លាយជា​ម្ចាស់​លុយ​១.០០០​ដុល្លារ​នេះ ក្នុងនាម​ជា​អ្នកឈ្នះ​?

​ចំពោះ​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​វិញ​នោះ សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ហ្វា​នី​មី​ត (Fanimit) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។​

​ប៊ុន​ធី ដែលជា​អ្នក​ប្រដាល់​មាន​កែង​មុត​ជង្គង់​ស្រួច​នោះ ពេលខ្លះ​គេ​ហាក់ដូចជា​វ៉ៃ​ល្អ តែ​ពេលខ្លះ​គឺ​យ៉ាប់​តែម្ដង​។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩៨​ដង ឈ្នះ​៧៦​ដង ចាញ់​១៨​ដង និង​ស្មើ​ពិន្ទុ​៤​ដង​។​

​ហ្វា​នី​មី​ត វិញ​គេ​ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប​ដែរ​។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦១​ដង ឈ្នះ​៥០​ដង ចាញ់​១០​ដង និង​ស្មើ​ពិន្ទុ​១​ដង​។ ចំនួន​រវាង​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​មិនដឹងថា នរណា​ជួប​សំណាងល្អ​នោះទេ​។ ទោះជា​យ៉ាងណា​ក៏​គេ​ជឿថា សូត្រ ប៊ុន​ធី មានឱកាស​ឈ្នះ​ច្រើនជាង​។​

​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ រ៉ែ​ម រាជ ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សេន កុសល ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។​

​ខុន សីហា ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រកួត​ជាមួយ ព្រឿង សុជាតិ សមាគម​ប្រដាល់​ក្រសួងការពារជាតិ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​៕L ដោយ​:​ រ៉ូ​ហ្សា​