ជឺរ៉ាដ ពីកេ (Gerad Pique) បានសុំឲ្យអ្នកគាំទ្ររបស់ខ្លួនមានការអត់ធ្មត់ បន្ទាប់ពីក្លឹប Barcelona ប្រកួតត្រឹមស្មើ 0-0 ជាមួយក្រុម Slavia Prague នៅពហុកីឡាដ្ឋាន Nou Camp ។
ក្រុមនាំមុខគេនៅក្របខណ្ឌ La Liga នេះបានប្រកួតចាញ់ក្រុម Levante កាលពីចុងសប្តាហ៍ ហើយមានការលំបាក ក្នុងការ ការពារតំណែងជើងឯករបស់ខ្លួន។
ពីកេ បាននិយាយក្រោយការប្រកួតកាលពីយប់ថ្ងៃអង្គារ៍ថា “ខ្ញុំសំណូមពរឲ្យមានការអត់ធ្មត់ខ្លះ។ គ្រប់គ្នារំពឹងច្រើន ពីយើង ហើយយើងយល់ពីបញ្ហានេះ ដោយសារតែយើងគឺជាក្រុម Barcelona “។
ពីកេ បន្តថា “ខ្ញុំនៅចងចាំរដូវកាលដំបូងរបស់គ្រូបង្វឹក ល្វីស អែនរិក (Luis Enrique) នៅពេលអ្វីៗមិនដំណើរការ នៅខែដំបូង ហើយក្រោយមកយើងបានបញ្ចប់ដោយការលើកពាន”៕ ប្រែសម្រួល: ពិសិដ្ឋ