ជឺ​រ៉ូម បូ​ថេ​ង ប្រា​ប់លោក ចូ​សេ ម៉ូ​រី​ញ៉ូ ថា លែង​ចង់​មក​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​

483

​ខ្សែការពារ ជឺ​រ៉ូម បូ​ថេ​ង (Jerome Boateng) របស់​ក្លឹប Bayern Munich បាន​ប្រាប់​ក្លឹប ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ថា ខ្លួន​មិន​ប្រាថ្នា​ចូលរួម​ជាមួយ​ពួកគេ​ទៀត​ទេ​។​
​ ​
​យូ​ណាយ​ធី​ត​ដាក់សំណើ ២២,៥​លាន​ផោន ដើម្បី​ផ្ទេរ​កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​កាលពី​ថ្ងៃ​អង្គារ ហើយ​ត្រូវបាន​ជូនដំណឹង​វិញ​ឲ្យ​បង្កើន​កញ្ចប់​ទឹកប្រាក់​ទ្វេដង​សម្រាប់​កីឡាករ​អន្តរជាតិ​អាល្លឺម៉ង់​ដែលមាន​តម្លៃ​៤៥​លាន​ផោន​។​
​ ​
​ទោះបីជា​យ៉ាងណា បូ​ថេ​ង បាន​ចរចា​ជា​បន្តបន្ទាប់​ជាមួយ​គ្រូបង្វឹក នី​កូ កូ​វ៉ា​ក (Niko Kovac) ដែល​បាន​ប្រាប់​ខ្លួន​វិញ​ថា អាច​បន្ត​លេង​ជាមួយ Bayern បាន​។​
​ ​
​គេ​ជឿថា ក្រោយមក បូ​ថេ​ង បាន​ទាក់ទង​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ហើយ​និយាយ ថា ខ្លួន​លែង​ចង់​ផ្ទេរ​ទៅ​ពហុកីឡាដ្ឋាន Old Trafford ទៀតហើយ​។ យូ​ណាយ​ធី​ត មានការ លំបាក​ក្នុង​ការសម្រេច​គោលដៅ​ផ្ទេរ​របស់ខ្លួន​កាលពី​សប្តាហ៍​មុននេះ​។​
​ ​
​ពួកគេ​ទាក់ទង​ជាមួយ​ក្លឹប Barcelona ម្តងទៀត ដើម្បី​ផ្ទេរ​កីឡាករ យើ​រី មីណា (Yerry Mina) ដែល​បាន​ព្រមព្រៀង​លក្ខខណ្ឌ​ជាមួយ​ក្លឹប Everton រួចហើយនោះ​។ Everton ក៏​ចង់បាន កីឡាករ ម៉ា​កូ​ស រ៉ូ​ចូ (Marcos Rojo) របស់​យូ​ណាយ​ធី​ត​ផងដែរ ប៉ុន្តែ​កីឡាករ​រូបនេះ​មិនទាន់ យល់ព្រម​ចាកចេញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ ជឺ​រ៉ូម បូ​ថេ​ង (Jerome Boateng)