ជុង​ដែក​ជន្លួញ ១០ គ្រាប់​ឡើង​សុះ​ខ្លួន​ហើយ​នៅរស់​ទៀត​!

1303
ចែករម្លែក

​កម្មករ​រោងចក្រ​ម្នាក់​ត្រូវបាន​ដោត​ជាប់​ខ្លួន​ជាមួយ​ដែក​ជន្លួញ​ធំៗ​ចំនួន​១០​គ្រាប់ បន្ទាប់ពី​មនុស្ស​យន្ត​គ្រឿង​ម៉ាស៊ីន​មាន​បញ្ហា​បច្ចេកទេស ហើយ​ចាក់​ដោត​ដែក​នោះ​មកលើ​បុរស​នេះ​តែម្តង​។​

​ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​នៅក្នុង​ប្រទេស​ចិន​ហើយ​បុរស​ម្នាក់នេះ​បាន​រស់រានមានជីវិត​បន្ទាប់ពី​ដៃ​របស់​មនុស្ស​យន្ត​បាន​ធ្លាក់​មកលើ​រូបគាត់​ហើយ​បាន​ដោត​ដែក​ជន្លួញ​លើ​ទ្រូង​និង​ដៃ​របស់គាត់​។​

​គ្រូពេទ្យ​វះកាត់​បានធ្វើកា​រដក​ចេញ​នូវ​ដែក​ជន្លួញ​ពី​កម្មករ​អាយុ ៤៩ ឆ្នាំឈ្មោះ​ចូ​វ​តាមរយៈ​ការវះកាត់​សង្គ្រោះបន្ទាន់​។ ដែក​ជន្លួញ​មួយ​ក្នុងចំណោម​ដែក​ជន្លួញ​របស់​មនុស្ស​យន្ត​នោះ​គឺ​សល់​ត្រឹមតែ ០,១ សង់ទីម៉ែត្រ​ប៉ុណ្ណោះ​នឹង​ចាក់​ទម្លុះ​សរសៃឈាម​ធំ​។​

​យោងតាម​មន្ទីរពេទ្យ​ចិន​ដែល​ព្យាបាល​កម្មករ​រោងចក្រ​នេះ​បានឱ្យដឹងថា ដែក​ស្រួចៗ​នីមួយៗ​មាន​ប្រវែង ៣០ សង់ទីម៉ែត្រ​និង​អង្កត់ផ្ចិត ១,៥ សង់ទីម៉ែត្រ​។​

​យោងតាម​មន្ទីរពេទ្យ​ស៊័​ង​យ៉ា​ក្នុង​ទីក្រុង​ឆាង​សាបាន​ឱ្យដឹងថា បុរស​ម្នាក់នេះ​កំពុងស្ថិត​ក្នុងស្ថានភាព​នឹងនរ​។​

​ជនរងគ្រោះ​ធ្វើការ​នៅ​រោងចក្រ​ផលិត​ប៉​សឺ​ឡែ​ន​មួយ​នៅ​ទីក្រុង​ជូ​ចូ​វ ខេត្ត​ហ៊ូ​ណាន ភាគខាងត្បូង​នៃ​ប្រទេស​ចិន​។​

​គេ​និយាយថា​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន នៅពេលដែល​លោ​កចូវ​កំពុងធ្វើការ​វេន​យប់​។​

​រំពេច​នោះ​ដៃ​មនុស្ស​យន្ត​រញ៉េរញ៉ៃ​បាន​ដួលរលំ​ពី​ម៉ាស៊ីន​ហើយ​ធ្លាក់​មកលើ​លោ​កចូវ​៕ ដោយ៖ កញ្ញាដាលីស

លោ​កចូវ​អាច​រស់​ពី​ការ​ជុង​ដែក​ជន្លួញ​១០​គ្រាប់​សុសសាច់​ស្ទើរ​មិនគួរ​ឱ្យ​ជឿ

#