ជុំ​ទី​២ ចប់​សប្ដាហ៍​ហើយ តើន​រណា ជា​អ្នកឈ្នះ​ចុងក្រោយ

547
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement វគ្គ​ជម្រុះ​ជុំ​ទី​២ នឹង​បញ្ចប់ នៅ​យប់​ថ្ងៃទី​២៥ ឧសភា ខាងមុខ​នេះហើយ​។​

​វគ្គ​ជម្រុះ​ជុំ​ទី​២ មាន​អ្នក​ប្រដាល់ ១៦ រូប ដែល​ឈ្នះ​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​១ ដែលមាន ៣២ រូបនោះ ត្រូវ​ចម្រាញ់​យកតែ ៨ រូប​ប៉ុណ្ណោះ សម្រាប់​ឡើង​ប្រកួត វគ្គ​ជម្រុះ​ជុំ​ទី​៣ ។​

​ពេលនេះ មាន​អ្នក​ប្រដាល់ ចំនួន ៦ រូប​ហើយ ដែល​ឆ្លង​ផុត​វគ្គ​ជម្រុះ​ជុំ​ទី​២ ហើយ​នៅសល់តែ ៤ រូប​ទៀត​ប៉ុណ្ណោះ ដែល​ត្រូវ​ប្រជែង​គ្នា ដណ្ដើម ២ កៅអី សម្រាប់​ប្រកួត​ជម្រុះ​ជុំ​ទី​៣ បន្តទៀត ។​

​ការប្រកួត​ចុងក្រោយ នៃ​វគ្គ​ជម្រុះ​ជុំ​ទី​២ នេះ គឺ សេក សារ៉ាន ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ត្រូវ​តស៊ូ​ជាមួយ អ្នក​ប្រដាល់ លី តក់ របស់​ក្លិប​តា​ព្រហ្ម​មានជ័យ​។​

​កាល​ប្រកួត​ជម្រុះ នៅ​ជុំ​ទី​១ សារ៉ាន ឈ្នះ ម៉ៅ ប៉ោក របស់​ក្លិប​ខេត្ត​រតនគីរី ដោយ​ពិន្ទុ ឯ លី តក់ វិញ គេ​ប្រើ​កណ្ដាប់ដៃ ផ្ដួល​អ្នក​ប្រដាល់ ខ្លើ​យ ណាត មកពី​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ បាន​នៅមុន​ស្នូរ​ជួង បញ្ចប់​ទឹក​ទី​៣ ។ ការប្រកួត នៅ​ជុំ​ទី​២​នេះ ពិតជា​មិនសូវ​ជា​ស្រួល ដូច​កាល​ប្រកួត​នៅ​ជុំ​ទី​១ នោះឡើយ ព្រោះ​ពួកគេ សុទ្ធ​ឆ្លង​ផុតពី​ជុំ​ទី​១ មក​ដូចគ្នា​។​

​ជំនួប រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ពិតជា​មិនមាន​នរណា ហ៊ាន​ទស្សន៍ទាយ ទុកជាមុន​ថា នរណា​ឈ្នះ នរណា ចាញ់​បានឡើយ តែ​គេ​ជឿថា ពួកគេ នឹង​ឈ្នះ​-​ចាញ់​គ្នា ដោយ​ពិន្ទុ​មិន​ខាន​។​

​ប្រកួត​បញ្ចប់​ជុំ​ទី​២ នេះដែរ អ្នក​ប្រដាល់ គីន ខ្លឹម របស់​ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ លីន សេងហុង មកពី​ក្លិប​បុរី​រាជសីហ៍​មាន​រិ​ទ្ធ​។ ពួកគេ ជា​អ្នក​ប្រដាល់ ដែល​អស្ចារ្យ​ដូចគ្នា ។ កាល​ប្រកួត នៅ​វគ្គ​ជម្រុះ​ជុំ​ទី​១ គីន ខ្លឹម ដែល​មិនសូវមាន​នរណា ស្គាល់​នោះ បាន​យកឈ្នះ​អ្នក​ប្រដាល់ ញឹម សារិទ្ធ ក្លិប​អា​រុណ​រះ​កីឡា ដោយ​ពិន្ទុ ។ ចំពោះ លីន សេងហុង គេ​បាន​យកឈ្នះ អ្នក​ប្រដាល់ ម៉ាក់ សាមុត ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ​ដែរ​។​

​ជំនួប​រវាង អ្នក​ប្រដាល់​ទាំង ២ រូបនេះ គេ​ជឿថា រវាង​អ្នកឈ្នះ និង អ្នកចាញ់ ប្រាកដជា​ទ្រមខ្លួន ដូចគ្នា ជាមិនខាន​នោះឡើយ ។ កៅអី​សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​៣ ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ គីន ខ្លឹម ឬ ឡី​ន សេងហុង ។ ប្រកួត​ចប់ ទើប​ដឹង​ពី​លទ្ធផល​៕v

គីន ខ្លឹម និង លីន សេងហុង​
​សេក សារ៉ាន់ និង លី តក់​