ជុំ​ទី​៣ ចាប់ផ្ដើម​៖ នរណា កក់​កៅអី​មុនគេ ?

171
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
សម្រាប់​ថ្ងៃទី​២៦ តុលា ខាងមុខនេះ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement ចាប់ផ្ដើម​វគ្គ​ជម្រុះ ជុំ​ទី​៣​ហើយ ។ អ្នក​ប្រដាល់ ចំនួន ៨ រូប ដែល​ឈ្នះ​នៅ​វគ្គ​ជម្រុះ ជុំ​ទី​២ បើ​នរណា​ឈ្នះ នឹង​បាន​ឡើង ទៅ​ប្រកួត​បន្ត នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។​

រ៉ែ​ម រាជ និង សូត្រ ខេ​វិ​ន​

​រ៉ែ​ម រាជ ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ត្រូវ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់ សូត្រ ខេ​វិ​ន របស់​ក្លិប​បក្សី​ស្លាប​ដែក ។ សម្រាប់​វគ្គ​នេះ ការប្រកួត កាន់តែ​តឹងតែង​ហើយ ព្រោះ​ពួកគេ សុទ្ធតែ​ឆ្លង​ផុត វគ្គ​ជម្រុះ​ដល់​ទៅ ២ ជុំ រួចហើយ ។​

​កាល​ប្រកួត​ជម្រុះ នៅ​ជុំ​ទី​១ រ៉ែ​ម រាជ ឈ្នះ ឡូញ វ៉ាន់ឌី ក្លិប​ពន្លឺ​វិបុល​ដា​រិ​ទ្ធ ពោធិ៍​សែន​ជ័យ ដោយ​ពិន្ទុ និង ជុំ​ទី​២ ឈ្នះ​ជើង​ខ្លាំង លន់ សៀកឡេង ក្លិប​ថ្នល់ទទឹង​កីឡា ដោយ​ពិន្ទុ​ដែរ ។ ចំពោះ សូត្រ ខេ​វិ​ន​វិញ នៅក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​១ ឈ្នះ ថន ភឿ​ត ក្លិបឃ្លាំង មឿង​កីឡា ដោយ​ពិន្ទុ និង ជុំ​ទី​២ឈ្នះ ចិត្រ សុ​ភី ក្លិប​រស្មី​ភូមិ​គាប ខេត្តបន្ទាយមានជ័យ ដោយ​ពិន្ទុ​ដែរ ។ សម្រាប់​ជុំ​ទី​៣​នេះ មិនទាន់​ដឹងថា តើ រ៉ែ​ម រាជ ឬ សូត្រ ខេ​វិ​ន នោះទេ ដែល​ប្រជែង​បាន​កៅអី សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ?​។

ព្រឿង សុជាតិ និង លាប រដ្ឋា​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ ព្រឿង សុជាតិ សមាគម​ប្រដាល់ ក្រសួងការពារជាតិ ជួប​ជាមួយ​កណ្ដាប់ដៃ​យក្ស លាប រដ្ឋា ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ ខេត្តបន្ទាយមានជ័យ ។​

​កាល​ប្រកួត​ជម្រុះ នៅ​ជុំ​ទី​១ សុជាតិ ឈ្នះ លីន វីរៈ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ដោយ​ពិន្ទុ និង​ជុំ​ទី​២ ឈ្នះ ភួង ពិសិដ្ឋ ក្លិប​ខេត្ត​រតនគីរី នៅ​ទឹក​ទី​២ ។ ចំពោះ រដ្ឋា វិញ នៅ​ជុំ​ទី​១ ឈ្នះ អេ​លី​ត សាន់ ក្លិប​ឆ្មា ស សែន​សុខ ដោយ​ពិន្ទុ និង​ជុំ​ទី​២ ឈ្នះ ណា​ម ម៉ូ​រ៉ា​ក់ ក្លិប​ពន្លឺ​សាមគ្គី ខេត្តបាត់ដំបង នៅ​ទឹក​ទី​២ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ របៀប​វ៉ៃ​មួយ​ផ្លែ​ម្នាក់ ។ តើ ព្រឿង សុជាតិ ឬ លាប រដ្ឋា ដែល​ប្រជែង​បាន​កៅអី សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ?​។​

ហ៊ឹម សេរី និង យ៉​ត​ថាក់​

​ការប្រកួត​ជា​មិត្តភាព ជាមួយ​អ្នក​ប្រដាល់​ថៃ វិញ​នោះ ហ៊ឹម សេរី ក្លិប​តា​ព្រហ្ម​មានជ័យ ជួប ជាមួយ​អ្នក​ប្រដាល់​ថៃ យ៉ា​ត​ថាក់ មីន វ័រ ស៊ូ​ង​នី​ន (Yorthak Min Vor Soungnin) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ។​

​ការប្រកួត​រវាង​អ្នក​ប្រដាល់ រួម​ជាតិ ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់​វិញ​នោះ ជ័យ ស៊ី​ណាត ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ វៀត ប៊ុន​ឌឿ​ន ក្លិប​គុហារ​ព្រហ្ម​ជ័យ ខេត្តសៀមរាប ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ឡុង ចាន់ណា ក្លិប​សាល​វ័​ន្ដ​កីឡា ប្រកួត​ជាមួយ អែ​ត កែវ ក្លិប​តា​ព្រហ្ម​មានជ័យ ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ៕v